ចឹងតើបានអ្នករត់កង់បីឥណ្ឌាបើកឆ្វេចឆ្វាចម្ល៉ឹងៗ! ទៅរៀនបើកបរជិត ១ម៉ឺននាក់ តែជាប់តិចខ្លាំង
គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នេះ បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត បានមករៀនវគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ដោយឥតគិតថ្លៃនៅមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានចំនួន ១៥វគ្គ ស្មើនឹង ៨ ៤៨៧ នាក់ ។ ដោយឡែកគិតមកទល់ពេលនេះមានបេក្ខជនដែលប្រឡងជាប់បានប័ណ្ណបើកបរចំនួន ២ ៧៩៣ នាក់តែប៉ុនណោះ ។
វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ និងត្រូវបញ្ចប់នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខ ៕
រូបភាព ៖ រដ្ឋបាលរាជធានីភ្នំពេញ