ជាដង្កូវក្នុងសាច់សោះ! វែកមុខឃើញហើយ ចោរ ៥ នាក់ឆ្កឹះសោវ៉ាលី លួចរបស់ភ្ញៀវនៅក្នុងព្រលានស្រុកខ្មែរ
យោងតាមស្នងការនគរបាលខេត្តសៀមរាប សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំង ៥ រួមមាន ឈ្មោះ សុខ សុខន ភេទប្រុស អាយុ ៤០ ឆ្នាំ ,ឈ្មោះ សុវណ្ណ វីរះ ភេទប្រុស អាយុ ៣២ ឆ្នាំ , ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ , ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ ៣១ ឆ្នាំ , ឈ្មោះ រិទ្ធ សារៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំង៥គឺជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ។
បុគ្គលិកក្រុមហ៊ុន ខេមបូឌាអ៊ែរផត ០ ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច គឺពាក់ព័ន្ធបទល្មើសលួច ចាក់ឆ្កឹះកូនសោ ឬ រ៉ូតវ៉ាលីយកលុយ និង ទ្រព្យសម្បត្តិរបស់ភ្ញៀវ នៅចំណុចក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ។ បច្ចុប្បន្នជនសង្ស័យទាំង ៥ រូប កំពុងនៅការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕