Toyota Century បើកដំបូលនេះ ផលិតតែ១គ្រឿងគត់ សម្រាប់អធិរាជជប៉ុន
រថយន្ត Toyota Century ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយរាជវង្សជប៉ុន ហើយឥឡូវនេះក្រុមហ៊ុន Toyota បានផលិតរថយន្ត Century បើកដំបូលមតែ ១ គ្រឿងគត់សម្រាប់ជាកិត្តិយស ដល់ពិធីគ្រងរាជ្សរបស់អធិរាជថ្មី នាថ្ងៃទី ២២ ខែ តុលា ខាងមុខ។
បើយោងតាមគេហទំព័រ Japanese Nostalgic Car បានឱ្យដឹងថា រថយន្ត Toyota Century បើកដំបូលនេះ នឹងត្រូវដឹកអធិរាជ Emperor Naruhito ចម្ងាយ ៤,៦ គីឡូម៉ែត្រ ឆ្លងកាត់ផ្លូវនៃទីក្រុងតូក្យូ ឆ្ពោះទៅកាន់រាជវាំង Akasaka។
គួរឱ្យដឹងថា Toyota Century បានក្លាយជារថយន្តសម្រាប់គ្រួសាររាជវង្សជប៉ុនអស់រយៈពេល ៣០ ឆ្នាំមកហើយ បន្ទាប់ពីវាត្រូវបានប្រើជំនួសរថយន្ត Rolls-Royce Corniche។
Toyota Century សម្រាប់ដឹកអធិរាជជប៉ុនខាងលើ ទំនងប្រើម៉ាស៊ីនដូច Century ធម្មតាដែរ គឺ ម៉ាស៊ីនសាំងចំណុះ ៥,០ លីត្រ ទំហំ ៨ ស៊ីឡាំង ជាមួយអាគុយ Hybrid ដែលបង្កើតកម្លាំងបានសរុប ៤២៥ សេះ៕
ប្រភព ៖ Carscoops