ដល់ខែទុរេនហើយ ចង់ញុំាបាយដំណើបទុរេនខ្ទិះ មានអីពិបាកធ្វើ
រដូវទុរេនបានមកដល់ហើយ ដូច្នេះមកសាកល្បងរៀនធ្វើបង្អែមសង់ខ្យាទុរេន ជាមួយបាយដំណើបញុំានៅផ្ទះខ្លួនឯងម្តងមើល ផ្អែមឆ្ងាញ់យ៉ាងណាដែរ ។
របៀបធ្វើបាយដំណើបធូរ៉េនខ្ទិះ
+គ្រឿងផ្សំ៖
-ទុរេនវះយកគ្រាប់ចេញ
-ខ្ទិះដូង កន្លះគីឡូ (ពូតទឹករួច)
-ស្ករស ៣ វែកសម្ល
-អំបិល ១ ចឹប
-ស្លឹកតើយ
-អង្ករដំណើប
+ វិធីធ្វើទឹកទុរេនខ្ទិះ
១. ដាំខ្ទិះដូង ថែមទឹកបន្តិច រួចចងស្លឹកតើយដាក់ចូល ។
២. ពេលទឹកពុះ ដាក់ទុរេន រំងាស់ឱ្យផុយសាច់ទុរេនតិច ដាក់ស្ករស ដាក់អំបិល ១ ចឹប រួចភ្លក់ថាល្មមឆ្ងាញ់លើកឡើង ហើយបើចង់ខាប់ បន្ថែមម្សៅឆាកូរលាយទឹកចាក់ចូល ។
+វិធីដាំបាយដំណើប (ទី១)
១. យកអង្ករដំណើប៤កំប៉ុង ដាក់ត្រាំទឹក យ៉ាងតិច ២,៣ ម៉ោង
២. ដាក់ដាំ ទឹកក្នុងឡាំងសុឹងចំហុយ ដាក់ស្បៃហើយទ្រាប់ស្លឹកតើយ រួចដាក់អង្ករចំហុយហើយបិទស្បៃ ចំអិនប្រហែល ២០ នាទី ។
+វិធីដាំបាយដំណើប (ទី២)
– អង្ករដំណើប គេអាចធ្វើម្យ៉ាងទៀត ដោយគ្រាន់ដាំទឹកឱ្យពុះ ដាក់អង្ករចូល ហើយសិតទឹកចេញអោយស្ទើរតែអស់ បើកភ្លើងតិចៗ រហូតដល់ឆ្អិន តែតាមរបៀបនេះបាយជាប់ឆ្នាំង ៕
ប្រភពៈ នី តា page