ប្រតិបត្តការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ផ្តើមហើយ
ឥឡូវនេះ ប្រតិបត្តិការចុះត្រួតពិនិត្យ និង រិតបន្តឹងច្បាប់ចរាចរណ៍ថ្មីគោកថ្មីនៅទូទាំងប្រទេសបានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ ។ ហើយក៏មានយានយន្តមួយចំនួន ក៏ត្រូវបានសមត្ថកិច្ចហៅ និង ឃាត់ដើម្បីធ្វើការផាកពិន័យទៅតាមបទល្មើសរបស់អ្នកបើកបរ ឬ យានយន្តនីមួយៗ ។
នៅក្នុងប្រតិបត្តិការត្រួតពិនិត្យ ឬ រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ កងកម្លាំងនគរបាលជាតិប្រមាណជិត៤ពាន់នាក់បាន និង កំពុងដាក់ពង្រាយនៅទាមទីតាំងប្រមាណជិត៦០០ទីតាំង ដោយប្រើប្រាស់មធ្យោបាយចំនួន ៣៦៤គ្រឿង ក្នុងនោះរថយន្តចំនួន ៦៦គ្រឿង និង ម៉ូតូចំនួន ២៩៨គ្រឿង ដេីម្បីរង់ចាំឃាត់យានយន្ត បើកបរល្មើសច្បាប់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០នេះ តទៅ ។
សូមបង ប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរ ដោយការគោរពច្បាប់ចរាចរណ៍គឺជាការ ការពារនូវអាយុជីវិតរបស់ខ្លួនឯងផង និង ជីវិតរបស់អ្នកដទៃផង ៕