និស្សិតកម្ពុជា ២៩ នាក់ទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម ធ្វើមាតុភូមិនិវត្តនាព្រឹកថ្ងៃទី ៣០ នេះ
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០៧:០០ នាទី និស្សិតកម្ពុជាចំនួន ២៩ នាក់ទើបបញ្ចប់ការសិក្សានៅប្រទេសវៀតណាមបានធ្វើមាតុភូមិនិវត្តវិញ ដោយមានជំនួយពីស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ។
តាមទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយសាកលវិទ្យាល័យវេជ្ជសាស្រ្ត និង ឱសថសាស្រ្តថៃប៊ិញ បានបញ្ជូននិសិ្សតកម្ពុជា ២៩ នាក់ ដែលបានបញ្ចប់ការសិក្សាត្រឡប់ទៅកម្ពុជាពីព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយទៅកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ និង បន្តដំណើរឆ្ពោះទៅកាន់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា នេះ ៕