សាកលវិទ្យាល័យមួយ ពេលទទួលសញ្ញាបត្រ និស្សិតត្រូវតុបតែងខ្លួនប្លែកៗ ទាក់ទាញណាស់
សាកលវិទ្យាល័យសិល្បៈទីក្រុងក្យូតុ (Kyoto City University of Arts) គឺជាសកលវិទ្យាល័យរដ្ឋមួយមានវ័យចំណាស់ជាងគេខាងផ្នែកសិល្បៈ និង តន្រ្តី ប្រចាំប្រទេសជប៉ុន បង្កើតឡើងតាំងពីឆ្នាំ ១៨៨០ នៅក្នុងទីក្រុង ក្យូតុប្រទេសជប៉ុន ខណៈ សាកលវិទ្យាល័យសិល្បៈតូក្យូ (Tokyo University of the Arts) ដែលបង្កើតឡើងនៅឆ្នាំ ១៨៨៧ ទៅហើយ ។
សាកលវិទ្យាល័យសិល្បៈទីក្រុងក្យូតុ នេះមានមហាវិទ្យាល័យ ២ គឺ មហាវិទ្យាល័យសិល្បៈ និង មហាវិទ្យាល័យតន្រ្តី ដែលមានមុខវិទ្យាសិក្សាខាងផ្នែកនេះ យ៉ាងសម្បូរបែប ។
យ៉ាងណាមិញ អ្វីដែលបានធ្វើឱ្យសិស្សនិស្សិត ពីបណ្តាប្រទេសនានា មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺភាពខុសប្លែកគេដែលនិស្សិតនៅទីនេះបានធ្វើក្នុងថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សារបស់ខ្លួនជាមួយការតុបតែងខ្លួនប្លែកៗ ខុសពីនិស្សិតនៅសាកលវិទ្យាល័យទូទៅ ដែលស្លៀកពាក់ដូចៗគ្នាតាមសាលាអ្នកំណត់ប៉ុណ្ណោះ ។
តាមរយៈរូបភាពជាច្រើនសន្លឹកនៅថ្ងៃទទួលសញ្ញាបត្រមួយរបស់ សាកលវិទ្យាល័យសិល្បៈទីក្រុងក្យូតុ យើង នឹងបានឃើញពីសម្លៀកបំពាក់ប្លែកៗ ការតុបតែងខ្លូម មានទាំងតុក្កតា សត្វចម្លែក ដែលស្លៀកពាក់ដោយនិស្សិត ឡើងដល់លើឆាកទទួលសញ្ញាបត្រផ្ទាល់តែម្តង ៕
ចង់ដឹងរូបភាពទាំងអស់នោះ សិស្សនិស្សិតសាកលវិទ្យាល័យក្យូតុស្លៀកពាក់បែបយ៉ងាងណាសូមមើលរូបភាពខាងក្រោម៖