អាន គុណកូឡា បង្ហោះសារផ្អែមដូចស្ករតាំងម៉ែ ផ្ញើជូនអនាគតភរិយា
ទើបតែបានបង្ហាញការភ្ញាក់ផ្អើលដល់មហាជនអ្នកគាំទ្រ នូវរូបភាព Pre-Wedding របស់អតីតតារាចម្រៀងប្រចាំផលិតកម្ម M អាន គុណកូឡា ដែលធ្វើឲ្យអ្នកគាំទ្រនារីៗលួច crush មិនតិចនាក់នោះទេខកចិត្តនោះ ។
មិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាចម្រៀងរូបនេះ កាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ និង ច្រណែនគូនេះកាន់តែខ្លាំងទៀតបន្ទាប់ពី អាន គុណកូឡា បានបង្ហោះសារដ៏ផ្អែមល្ហែម ទៅកាន់អនាគតភរិយានៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់តែម្តងថា «ស្នាមញញឹមអូនជាកំលាំងចិត្តបង» ។
គួរឲ្យដឹងថា អនាគតភរិយាដ៏ស្រស់ស្អាតរបស់ អាន គុណកូឡា ដែលនឹងឈានជើងចូលរោងការក្នុងពេលឆាប់ៗខាងមុខ គឺជាអតីតតារាសម្តែង និង តារាបង្ហាញម៉ូដ សេក ថារ័ត្ន ហៅ ខួច ៕