អីយ៉ាស់! ខ្សែប្រយុទ្ធ មកពីលីគកំពូលអង់គ្លេស កំពុងសម្ងំវាស់ស្ទង់សមត្ថភាព នៅក្លិបវិសាខា
កាលពីពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធ Marcus Haber បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយបង្ហាញអំពីវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលទីផ្សារដោះដូរកីឡាករកម្ពុជា កំពុងតែបើកចំហរត្រៀមទទួលកីឡាករបរទេសនានាដែលមកប្រកបអាជីព។
ក្រោយមកគេបានប្រទះឃើញកីឡាកររូបនេះ បង្ហាញខ្លួននៅកន្លែងហ្វឹកហាត់កាយសម្បទាររបស់ក្លិបវិសាខា ។ វត្តមានរបស់គេត្រូវបានប្រភពជិតស្និទ្ធនឹងក្លិបវិសាខា បានបង្ហើបថាគឺជាការចរចារដើម្បីនាំយកកីឡាកររូបនេះ មកក្នុងរដូវកាល ២០២១។ ដ្បិតតែមិនទាន់ប្រកាសជាផ្លូវការ តែគេអាចដឹងបានថាកីឡាកររូបនេះ នឹងជាប់ការតេស្តិ៍សមត្ថភាពនៅក្លិបវិសាខា ដ្បិតអីគេជាអតីតកីឡាករដែលលេងនៅក្លិប West Bromwich នៃលីគកំពូលអង់គ្លេស ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធកូនកាត់កាណាដា-អូទ្រីស វ័យ ៣១ ឆ្នាំ រូបនេះ ធ្លាប់លេងឱ្យក្លិបល្បីៗជាច្រើន នៅអាមេរិក កាណាដា អង់គ្លេស ស្កុតឡែន ហើយក៏ជាកីឡាករជម្រើសជាតិកាណាដា តាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ដោយជាប់ជម្រើសជាតិកាណាដាតាំងពីនៅជាឈុតយុវជនអាយុក្រោម ១៥ ឆ្នាំ រហូតដល់ឈុតធំតែម្តង៕
The new journey begins! 🇰🇭⚽️ pic.twitter.com/VSIb8fbxDW
— Marcus Haber (@MarcusHaber) December 2, 2020
ប្រភពៈ khpost