បះសក់! Westham United តែងតាំងតួក្ដៅសាច់ល្បីឈ្មោះជំនាន់ ៩០ ឱ្យដឹកនាំក្រុម
នាង Eve Vorley ដែលមានឈ្មោះពិត Emma Benton-Hughes ត្រូវបានក្លិបបាល់ទាត់ Westham United ប្រកាសតែងតាំងឱ្យក្លាយទៅជាថ្នាក់ដឹកនាំក្លិបមួយនេះ កាលពីថ្ងៃអង្គារ៍ ទី ១៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោយពេលដែលដើរតាមប្រធានក្លិបនេះ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ Eve Vorley ត្រូវបានគេស្គាល់ថាគឺជាតារាស៊ិចដ៏ល្បីឈ្មោះ កាលពីជំនាន់វីដេអូ ស-ខ្មៅ (ទសវត្សឆ្នាំ ១៩៩០) ដោយក្នុងនោះរឿង ២ របស់នាង គឺ «horny housewives» និង «lesbian nurse» បានក្លាយជាវីដេអូដែលលក់ឌីសដាច់ខ្លាំងកាលពីឆ្នាំ ១៩៩០ ។
គួរឱ្យដឹងដែរថា Eve Vorley បានចាកចេញពីវិស័យរឿងក្តៅសាច់នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយមកនាងបានទាក់ទងគ្នាជាមួយនឹងលោក David Sullivan ដែលជាប្រធានក្លិប Westham United ដល់បច្ចុប្បន្ន ពោលគឺចាប់តាំងពីឆ្នាំ ២០១០ រហូតមក ៕
ប្រភព៖ dailymail