អស់ទាស់! Jennifer Lopez និង Lady Gaga ច្រៀងបើកឆាកស្វាគមន៍ Joe Biden ឡើងកាន់តំណែង (វីដេអូ)
នៅទីបំផុត លោក Joe Biden បានក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។ ក្នុងនោះដែរ លោក Joe Biden បានធ្វើការស្បថ អំឡុងពេលប្រារព្ធពិធីឡើងកាន់តំណែងនៅវិមានកាពីតូល រីឯ លោកស្រី Kamala Harris ក៏បានធ្វើការស្បថក្នុងនាមជាអនុប្រធានាធិបតីទី ៤៩ ជាស្ត្រីដំបូងដែលបានកាន់តំណែងនេះដូចគ្នា ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ និង កាន់តែធ្វើឲ្យកម្មវិធីមានភាពអ៊ូរអ៊រនៃការសាទរក្នុងការចូលកាន់តំណែងប្រធានាធិបតីដំបូងរបស់ Joe Biden ក៏មានវត្តមានរបស់តារាចម្រៀងកំពូល ២ រូបរបស់អាមេរិក គឺ Jennifer Lopez និង Lady Gaga បានចូលរួមបកស្រាយចម្រៀងទៀតផង ។ លើសពីនោះ បទចម្រៀងរបស់តារាស្រីទាំង ២ រូប ដែលបានលើកយកមកបកស្រាយសុទ្ធតែមានអត្ថន័យយ៉ាងធំធេង នៃការកាន់តំណែងរបស់ប្រធានាធិបតីថ្មី ។
គួរឲ្យដឹងដែរ មិនមែនមានតែតារាចម្រៀងស្រីល្បីឈ្មោះ ២ រូបខាងលើទេ ដែលបានចូលរួមបង្ហាញវត្តមាននៅឯវិមានកាពីតូលកាលពីម្សិលមិញ តែក៏មានការចូលរួមពីតារាល្បីៗជាច្រើនរូបទៀតផងដែរ ៕
ប្រភព៖ Daily Mail