Odion Ighalo បញ្ចប់កុងត្រានៅ ManU ត្រលប់ទៅលីគកំពូលចិនវិញហើយ!
នៅថ្ងៃសៅរ៍ ទី ៣០ ខែមករា ឆ្នាំ ២០២១ នឹងត្រូវដល់ថ្ងៃផុតកុងត្រារបស់កីឡាករខ្សែប្រយុទ្ធ Odion Ighalo របស់ក្លិប Manchester United ហើយរូបលោកនឹងត្រូវត្រលប់ទៅកាន់លីគកំពូលចិន ចូលរួមជាមួយនឹងក្លិប Shanghai Greenland Shenhua វិញនារដូវកាល ២០២១ នេះ។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Odion Ighalo ត្រូវបាន Manchester United ចាប់អារម្មណ៍ ដោយបានខ្ចីជើងពីក្លិបលីគកំពូលចិន Shanghai Greenland Shenhua ក្នុងកុងត្រារយៈពេល ១ ឆ្នាំ ។ ដ្បិតតែខ្ចីមកពីលីគកំពូលចិនក៏ពិតមែន ក៏ប៉ុន្តែកីឡាកររូបនេះ បានបង្ហាញខ្លួនបានល្អ ដោយមានថ្វីជើងមិនចាញ់ខ្សែប្រយុទ្ធកំពូលៗនៅអ៊ឺរ៉ុបឡើយ ។
ដ្បិតកុងត្រារយៈពេល ១ ឆ្នាំក្តី ក៏ប៉ុន្តែដោយសារតែកូវីដ ១៩ រូបលោកអាចបង្ហាញខ្លួនបានត្រឹមតែ ១៩ ប្រកួតតែប៉ុណ្ណោះ ដោយរកបាន ៥ គ្រាប់ ។
គួរឱ្យដឹងថា ក្រោយ Odion Ighalo ចាកចេញនោះ ក្លិប ManU នឹងយក Eden Cavani មកជំនួសតំណែងប្រយុទ្ធវិញ ៕
ប្រភពៈ goal