តាមពិត Kris Wu ធ្លាក់ខ្លួនត្រូវមកជាប់គុក ព្រោះម្តាយបង្កើតធ្លោយដៃ ស្លន់ធ្វើរឿងទាំងនេះទាំងកំរោលពេក
តារាប្រុស Kris Wu ត្រូវបានតុលាការនៅប្រទេសចិនឃាត់ខ្លួនដាក់ពន្ធនាគារ កាលពីឆ្នាំ ២០២១ កន្លងទៅ ដោយសារតែមានបទល្មើសទាក់ទងនឹងរឿងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ហើយក្នុងនោះមានប្រភពមួយបានឱ្យដឹងថា ម្តាយបង្កើតរបស់លោកផ្ទាល់ គឺជាអ្នកធ្វើឱ្យលោកធ្លាក់ក្នុងសភាពបែបនេះ។
ដើមហេតុនោះគឺ កាលពីដំបូងបំផុតនៃរឿងអាស្រូវនេះ អតីតមិត្តស្រីរបស់ Kris Wu គឺ Du Meizu បានចេញមុខចោទប្រកាន់លោក ពីការរំលោភបំពានផ្លូវភេទទៅលើនាង ហើយព្រោះសារតែចង់ការពារកូនប្រុស ម្តាយរបស់ Kris ក៏បានទៅប្តឹងប៉ូលិស ដោយប្រហែលមិនដឹងពីឫសគល់រឿងច្បាស់លាស់ឡើយ ហើយប្រហែលជាគិតថា Du Meizu ចង់មកគំរាមកូនប្រុសគាត់យកលុយថែមទៀតផង។
ដោយសារតែការប្តឹងប៉ូលិសនេះហើយ ទើបធ្វើឱ្យភាគីទាំងសងខាង ជាពិសេស Kris Wu ត្រូវបានគេហៅទៅសាកសួរជីកឫសជីកគល់រហូតដល់ធ្លាយការពិត ហើយបន្ទាប់មកក៏មានជនរងគ្រោះជាច្រើនអ្នកទៀតចេញមុខមកបកអាក្រាតលោកមិនដាច់ឡើយ។
ជាលទ្ធផល ដោយសារតែការតាមដានរបស់ប៉ូលិស គេបានរកឃើញភស្តុតាងជាច្រើន ដែលបង្ហាញថាលោកពិតជាពាក់ព័ន្ធក្នុងរឿងនេះពិតប្រាកដមែន ទើបគេឃាត់ខ្លួនលោករួចបញ្ជូនទៅមន្ទីរឃុំឃាំង ដើម្បីឱ្យតុលារស៊ើបរកការពិតបន្តនោះឯង។ យ៉ាងណាមិញ ជាក់ស្តែងណាស់ ម្តាយ Kris Wu បានធ្លោយដៃធ្វើឱ្យកូនប្រុសរបស់ខ្លួនជាប់គុកដោយអចេតនា ហើយក្រោយមកលោកស្រីក៏បានរត់ស្វះស្វែងរកជំនួយឱ្យគេជួយវិញ តែគ្រប់យ៉ាងបានហួសពេលអស់ទៅហើយ៕