សុន ស្រីពេជ្រ បង្ហាញភាពផ្អែមល្ហែម ជាមួយគូស្នេហ៍ដូចប្តីប្រពន្ធថ្មីថ្មោង !
ថ្វីត្បិតមិនទាន់រៀបការតាមប្រពៃណីខ្មែរ ក៏ពិតមែនតែគេសម្គាល់ឃើញចំណងស្នេហ៍រវាងតារាចម្រៀង សុន ស្រីពេជ្រ និងគូដណ្តឹងកាន់តែមានភាពផ្អែមល្ហែម មិនតែប៉ុណ្ណោះពួកគេថែមទាំងហៅគ្នាថា ជាប្តីប្រពន្ធពេញមាត់ថែមទៀត។
សម្រាប់ចំណងស្នេហ៍លើកនេះ សុន ស្រីពេជ្រ ហាក់លែងខ្វល់ខ្វាយក្នុងការរៀបការដូចមុនទេ ។ បើទោះបីនាង និងគូស្នេហ៍បានស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងច្បាស់ក៏ដោយ ។ មួយរយៈមុន សុន ស្រីពេជ្រ ថែមទាំងបានដូររូបប្រូហ្វាល់ហ្វេសប៊ុកដោយមានដាក់ជារូបកូនក្មេងដែលធ្វើឱ្យមិត្តភក្តិសួរថានាងមានហើយ ឬយ៉ាងណា ? កន្លងមកតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះតែងត្អូញថាចង់បានកូនតែ មិនដឹងពេលណា។ ក្នុងនោះក៏មានការជូនពរឱ្យចំនងស្នេហ៍របស់នាងស្ថិតស្ថេរ និងស្រឡាញ់គ្នារហូតដល់ចាស់ ។
យ៉ាងណាមិញ ហក់ចូលក្នុងផលិតកម្មថោនប្រជាប្រិយភាពរបស់ សុន ស្រីពេជ្រ ហាក់មិនសូវស្ទុះខ្លាំងប៉ុន្មានឡើយ ។ ក្រៅពីអាជីពសិល្បៈ សុន ស្រីពេជ្រ ក៏បានងាកមកលក់ផលិតផលនានា តាមអនឡាញដែលជាមុខរបរ កំពុងពេញនិយមនាពេលបច្ចុប្បន្ន ៕
ដោយ ៖ ចេនី
រូបថត៖ ហ្វេសប៊ុក