អាយុដល់ទៅ ៩៨ ឆ្នាំហើយ រស់នៅម្នាក់ឯង លើកដៃសំពះសុំជំនួយសង្គ្រោះបន្ទាន់
មើលទៅពិតជាគួរឱ្យអាសូរខ្លាំងណាស់ វ័យ ៩៨ ឆ្នាំទៅហើយ លោកយាយម្នាក់នេះគួរតែបានរស់នៅសុខស្រួល នាជីវិតចុងក្រោយ ប៉ុន្តែរូបគាត់បែរជារស់នៅយ៉ាងលំបាកវេទនា តែម្នាក់ឯង សូម្បីតែអង្ករ១កំប៉ុងក៏គ្មានសម្រាប់ដាំបាយហូបដែរ ។
លោកយាយកម្សត់ទុរគតរូបនេះមានឈ្មោះ អាង អាយុ ៩៨ ឆ្នាំរស់នៅ ភូមិលូរ សង្គាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់គ្មានបងប្អូន កូនចៅ និង សាច់ញ្ញាតិឡើយ សព្វថ្ងៃគាត់រស់នៅម្នាក់ឯង បើកុំតែបានអ្នកជិតខាងហុចបាយ ហុចទឹកឱ្យហូបកុំអីរូបកាត់ដាច់ពោះស្លាប់ហើយ ។ រាល់ថ្ងៃ លោកយាយកម្សត់រូបនេះ កំពង់តែជួបការលំបាកខ្លាំងណាស់ ប្រសិនបើបងប្អូនបានឃើញផ្ទាល់ និង សង្វេគចិត្តពេកក្រៃ ។
បើបងប្អូនសប្បុរសជនទាំងក្នុង និង ក្រៅប្រទេស ចង់ជួយដល់គាត់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទនេះ ០៨១ ៦៤១ ៣១៨ ឬ ក៏អាចអញ្ជើញទៅផ្ទាល់ដល់ផ្ទះគាត់ក៏បានដែរ សូមអរគុណ ៕
ដោយ៖សុថាត់