រឿងរ៉ាវហួសចិត្តមួយបានកើតឡើងនៅឯប្រទេសចិន ក្រោយស្រ្តីវ័យ ៣០ ឆ្នាំម្នាក់ជម្នះនឹងគ្រួសារចង់ទាក់ទងគូស្នេហ៍ដែលមានវ័យ ៤៧ ឆ្នាំ ទាំងដឹងថាខ្លួននឹងត្រូវក្លាយជាជនទី ៣ ហើយឪពុកម្ដាយក៏មិនយល់ព្រម។
ស្ត្រីម្នាក់ឈ្មោះថា Xiao Ching អាយុ ៣០ ឆ្នាំបានណែនាំមិត្តប្រុសម្នាក់ទៅកាន់ឪពុកម្ដាយខ្លួនឈ្មោះថា Wang ដោយអ្នកទាំងពីរបានណាត់ជួបស្នេហាគ្នាជាង ១ ឆ្នាំហើយ ហើយពួកគេមានទំនាក់ទំនងល្អ និងចុះសម្រុងគ្នាល្អណាស់។
ដោយចង់កសាងអនាគតជាមួយលោក Wang នាងក៏បាននាំមិត្តប្រុសមកជួបគ្រួសារ ស្រាប់តែសួរនាំមួយសន្ទុះ នាងក៏ត្រូវបានឪពុកម្ដាយហៅជួបម្នាក់ឯង មុននឹងខឹងហើយដេញចេញ បន្ទាប់ពីដឹងថាបុរសឈ្មោះ Wang នោះមានគ្រួសារហើយ មិនទាន់លែងលះ ហើយកូនស្រីដឹងទៀតថាខ្លួនជាជនទី ៣ តែនាងនៅមានភាពក្លាហាននិយាយរឿងរៀបការជាមួយស្វាមីអ្នកដទៃដោយមិនខ្មាស។
ឪពុកម្ដាយ Xiao Ching ពិតជាខឹងជាខ្លាំង តែនាងនៅតែតវ៉ាចង់ទាក់ទង បើទោះឪពុកម្ដាយមិនពេញចិត្តនឹងបុរសម្នាក់នេះក្ដី ហើយនាងបានចេញមុខនិយាយថា៖ «នាងមានអាយុច្រើនហើយ ហើយរឿងគាត់មានគ្រួសារមិនមែនជាបញ្ហាតែ សំបុត្រអាពាហ៍ពិពាហ៍គ្រាន់តែជាក្រដាសមួយសន្លឹក គ្រួសារគាត់ក៏បានដឹងព័ត៌មានពីខ្ញុំដែរ ម្យ៉ាង Wang ជាអ្នកមានទ្រព្យ មានផ្ទះ មានឡាន និងមានប្រាក់សន្សំច្រើន ហើយគាត់តែផ្គត់ផ្គង់នាងច្រើនជាងអ្នកផ្ទះនាងផ្ដល់ឱ្យនាងទៅទៀត។ នាងនៅតែសង្ឃឹមថាអ្នកផ្ទះនាងនឹងបើកចិត្តឱ្យទូលាយទទួលយកគាត់»៕