ចៅប្រុសទ្រាំមិនបាន ដល់ថ្នាក់ប្រកាសលក់តុគ្រឿងសម្អាងរបស់យាយដែលបានស្លាប់ទៅ ព្រោះធុញព្រលឹងយាយចេះតែមកឱ្យឃើញតាមកញ្ចក់ពេក។
បុរសជនជាតិចិនម្នាក់ សម្រេចចិត្តចិត្តផុសប្រកាសលក់តុសម្អាងចាស់មួយ តម្លៃប្រមាណជាង ៧០០ ដុល្លារ នៅតាមបណ្តាញសង្គម ព្រមទាំងអះអាងជារបស់យាយខ្លួនដែលបានស្លាប់ទៅ ហើយទុកចោលមិនបានប្រើជាយូរឆ្នាំមកហើយ។ គេបានឱ្យដឹងទៀតថា យាយរបស់ខ្លួន ចេះតែមកឱ្យខ្លួនបានឃើញ និង ចេះតែមកលេងលោក តាមកញ្ចក់របស់តុនេះពេក ធ្វើឱ្យខ្លួនហាក់កើតការរំខានតិចតួច ទើបនឹកចង់លក់ចេញ ក្រែងមានអ្នកចាប់អារម្មណ៍ចង់ជួបយាយ។
បុរសរូបនេះ បានបន្តទៀតថា បើសិនជាទិញតុនេះទៅ ពិតជាសមតម្លៃណាស់ ព្រោះបានទាំងតុបែបបុរាណស្អាតហើយ ថែមទាំងបានយាយទៅលេងមិនឱ្យអផ្សុកទៀត។ យ៉ាងណាមិញ ក្រោយពីផុសមួយនេះ ត្រូវបានចែកចាយទៅពេញបណ្តាញសង្គម មានមហាជនជាច្រើន មកបញ្ចេញមតិជាពាក្យពេជន៍លេងសើចថែម អ្នកខ្លះក៏សួរថា តើយាយនឹងច្រៀងបំពេរឱ្យគេងលក់ស្រួលទេ? អ្នកខ្លះទៀតក៏សួរថា តើយាយនឹងដាស់ឱ្យទាន់ពេលទៅធ្វើការទេ? ពោលគឺគ្មានអ្នកណាម្នាក់ជឿ និង ខ្លាចឡើយ មានតែអ្នកចាប់អារម្មណ៍លើរឿងនេះជាច្រើនតែម្តង៕