មហាជនរំជួលចិត្តខ្លាំង ក្រោយអានសាររបស់ ស៊ីន យូប៊ីន រៀបរាប់បញ្ហាប្រឈមនៅពេលដើរលើកម្រាលព្រំក្រហម
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣នេះ នៅលើបណ្តាញសង្គមរបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបង្ហោះសារសរសេរយ៉ាងវែងអន្លាយមួយចែករំលែកអំពីរឿងរ៉ាវនៅពីក្រោយមួយចំនួន ដែលនាងប្រឈមមុខកំលុងពេលដើរលើកម្រាលព្រំក្រហមចូលរួមក្នុងមហោស្រពភាពយន្ត Cannes កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ ក្នុងសារដ៏វែងរបស់តារាស្រីរូបនេះ បានរៀបរាប់ដូច្នេះថា៖ «សូមបើកកកាយរឿងនៅពីក្រោយមួយចំនួនដែលនាងខ្ញុំត្រូវប្រឈមមុខកំឡុងពេលដើរ Red carpet ថ្ងៃទី 2 ជាមួយឈុតមួយនេះ និង ក្រោយពេលដើរចប់ជូនដល់បងប្អូនជនរួមជាតិអោយបានដឹងទាំងដែលការពិតទៅខ្ញុំមិនគួរនិយាយទេតែដោយសារមានមនុស្សមួយចំនួនតូច Dramaរឿងឈុតនេះមិនចប់
1- កំឡុងពេល Cannes film festival ទាំងឈុតនិងគ្រឿងពេជ្យទាំង 4ថ្ងៃដែលខ្ញុំដើរគឺត្រូវបានរៀបចំដោយBrand នៅទីនេះស្រាប់ នាងខ្ញុំមិនចាំបាច់អស់លុយមួយកាក់ទេ តែនាងខ្ញុំសុំប្រើឈុតខ្លួនឯងមួយថ្ងៃសម្រាប់ប្រទេសខ្ញុំ ដែលជាហេតុធ្វើអោយខាង Brand មិនសូវជាសប្បាយចិត្តនិងខ្ញុំជាខ្លាំង។ បញ្ជាក់ (ឈុតដែលធ្វើទៅខ្លួនឯងនេះគ្មាន Sponsor អ្វីទាំងអស់ហើយក៏មិនគិតសុំដែរព្រោះធ្វើចង់ធ្វើដោយបេះដូងពិតៗ)។
2-កំឡុងពេលដើរលើ Red carpet នាងខ្ញុំខំញញឹមបង្ហាញទង់ជាតិកម្ពុជាទាំងភ័យ ព្រោះនាងខ្ញុំអាចប្រឈមមុខ និងការត្រូវគេដេញចេញពី Carpet ដោយហេតុកម្មវិធីគេមិនអនុញ្ញាតអោយយើងធ្វើការបង្ហាញអ្វីបែបនេះទេ នៅលើ Carpet cannes film festival ជាកន្លែងបង្ហាញតែ Brand ធំៗតែប៉ុណ្ណោះ កម្មវិធី International មិនមែនវេទិកាប្រកួតឈុតតំណាងជាតិ។ បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នានិងឃើញនៅចុងclipដែលនាងខ្ញុំ Post មាន Guard 2នាក់មកឈបាំងពីក្រោយទង់ជាតិពេលខ្ញុំលើកដៃហើយគេអោយខ្ញុំដើរទៅមុខៗ ព្រោះគេមិនចង់អោយឃើញទង់ជាតិយើង។ តែទោះយ៉ាងណាខ្ញុំនៅតែប្រថុយធ្វើ និងធ្វើវាបានសម្រេចដើម្បី Our nation។
3-ក្រោយពីដើរចប់នាងខ្ញុំត្រូវជួបរឿងបន្តរបន្តាប់ទៀត ដោយអ្នកដែលចាំជួយនាងខ្ញុំនៅលើ Carpet នោះគេសុំដកខ្លួន គេថាគេខ្មាស់គេ ដោយសារឈុតយើង Weir គេមិនចង់ធ្វើ-ល-និង-ល-។ នាងខ្ញុំបាក់ជើងដើរពឹងលើឈើច្រត់បើគ្មានអ្នកជួយលើករ៉ូប និង ជួយដកឈើច្រត់ពេលឈរថតទេតើនិងទៅជាយ៉ាងណា? នាងខ្ញុំមិនអាចបន្តការដើរ 2ថ្ងៃ ដែលនៅសល់គឺ 21 និង 22នេះបាននោះទេ បើគ្មានអ្នកជួយ ហើយបើប្រថុយដើរខ្លួនឯង ពិតជាគ្រោះថ្នាក់សម្រាប់ខ្ញុំព្រោះ Doctor បានផ្តាំថាហាមខ្ញុំដួលនៅកំឡុងពេលនេះមិនអញ្ចឹងទេលិទ្ធផលចុងក្រោយគឺពិបាកហើយ។
4-ពេលនេះនាងខ្ញុំនៅត្រូវមកអង្គុយបកស្រាយរឿងឈុតហេតុអីមិនប្រើជាងខ្មែរហេតុអីអោយថៃធ្វើ ហេតុអីអញ្ចេះ? ហេតុអីអញ្ចុះ? ជារួមទៅនាងខ្ញុំចង់ប្រាប់បងប្អូនថានាងខ្ញុំបានខំធ្វើអស់ពីលទ្ធភាពហើយដើម្បីបង្ហាញប្រទេស និង វិប្បធម៌ដ៏កម្សត់របស់យើងទៅកាន់ឆាកអន្តរជាតិ No matter what happen ខ្ញុំនៅតែស៊ូធ្វើដោយមិនរអ៊ូមិនស្តីទេបើទោះមានរឿងអ្វីក៏ដោយ នាងខ្ញុំជួបនិងទទួលដឹងវាតែម្នាក់ឯងបានហើយ បងប្អូនមិនបាច់ដឹងទេបងប្អូនដឹងនិងឃើញតែរូបភាពល្អៗដែលពោរពេញដោយមោទកភាពជាតិយើងទៅបានហើយ។ វាមិនមែនជាទម្លាប់របស់ខ្ញុំទេដែលមកបកស្រាយ ឫរៀបរាប់ៗបែបនេះ តែលើកនេះខ្ញុំមានរម្មណ៍ថាបាក់ទឹកចិត្ត និង ពាក្យរបស់បងប្អូនយើងមួយចំនួនតូចដែលត្រូវបានអ្នកជិតខាងបង្វិលបានសម្រេច ទើបសុំនិយាយខ្លះៗនៅទីនេះ ហើយនាងខ្ញុំសុំមិនបកស្រាយអ្វីបន្ទាប់ពីនេះទៀតទេ។
អោយខ្ញុំសុំទោសបងប្អូនផងចុះ បើអ្វីគ្រប់យ៉ាងដែលនាងខ្ញុំខិតខំធ្វើនៅមិនទាន់គ្រប់គ្រាន់ ឫធ្វើទៅវាខុសសម្រាប់បងប្អូន តែចង់ប្រាប់ដដែលៗថានាងខ្ញុំបានខំអស់ពីលិទ្ធភាពហើយ។ នាងខ្ញុំអរគុណបងប្អូនជាច្រើនដែល Post និង Share លើកសរសើនាងខ្ញុំហើយការពារនាងខ្ញុំ no matter what ហើយតែងតែយល់ពីស្ថានការ នាងខ្ញុំសូមគោរពអរគុណពីចម្ងាយ»។
ទោះយ៉ាងណាក៏ដោយ ក៏បានឃើញមានមហាជននិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលមកសម្ដែងការលើកទឹកចិត្ត និង ផ្តល់ជាកម្លាំងចិត្តដល់នាងជាច្រើន ក្រោយពីបានអានសាររៀបរាប់ដ៏វែងរបស់នាងនេះហើយ៕
ប្រភពរូបភាព៖ Gettyimages