ចេះតែចុកពោះ និង នោមទាស់ញឹក ដល់ទៅពិនិត្យម៉ែអើយឃើញដុំគ្រួសទម្ងន់ជិត ១ គីឡូ ក្នុងតម្រងនោម
ថ្មីៗនេះ មានករណីជំងឺម្នាក់នៅប្រទេសថៃ បានធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលខ្លាំង ដោយវះបានដុំគ្រួសប៉ុនណាណីទម្ងន់ជិត ១ គីឡូ នៅក្នុងតម្រងនោម ក្រោយអ្នកជំងឺចេះតែចុកពោះ និង នោមទាស់ញឹកញាប់។
តាមព័ត៌មានបានឱ្យដឹងថា បុរសអ្នកជំងឺខាងលើមានវ័យ ៧៤ ឆ្នាំ ចេះតែឈឺចុកពោះច្រើនខែមិនបាត់ ព្រមទាំងនោមញឹក និង មានពណ៌ខុសធម្មតា។ ក្រោយមកក៏ដាច់ចិត្តទៅពិនិត្យមើល ស្រាប់តែប្រទះឃើញដុំគ្រួសមួយដុំទម្ងន់ដល់ទៅ ៧០៧.៦ គីឡូក្រាមឯណោះនៅក្នុងតម្រងនោម ដែលមិនធ្លាប់ឃើញពីមុនមកនោះទេ តែខាងគ្រូពេទ្យក៏ប្រញាប់ធ្វើការវះកាត់ចេញដោយសុវត្ថិភាព។
យ៉ាងណាមិញ ជំងឺគ្រួសក្នុងតម្រងនោម ជាជំងឺមួយដែលប្រទះឃើញមានអ្នកកើតច្រើន តែករណីគ្រួសខ្នាតធំបែបនេះពិតជាកម្រណាស់ ហើយក្នុងនោះគ្រូពេទ្យក៏បានណែនាំថា ដើម្បីបង្ការជំងឺនេះ គួរតែបរិភោគទឹកឱ្យបានច្រើន កាត់បន្ថយការហូបសាច់ ឬ ហូបប្រៃ ជាដើម៕