(វីដេអូ) ចុងក្រោយ ពេជ្រ សោភា ជាអ្នកចំណេញ ក្រោយ ណុប ប៉ាយារិទ្ធ ចុច Block ឱក សុគន្ធកញ្ញា
ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Blind Auditions សប្ដាហ៍ទី ៣ យប់ម្សិលមិញនេះ លើបណ្ដាញសង្គមបានផ្ទុះចាប់អារម្មណ៍ចែករំលែកព្រោងព្រាតពីមហាជនអ្នកគាំទ្រវិស័យចម្រៀង ជាពិសេសអ្នកតាមដានកម្មវិធីលំដាប់ពិភពលោកនេះ ចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខនារីសញ្ជាតិកូរ៉េ ឈ្មោះ ហ៊ូអ៊ីន ហ្វាង ដែលឆក់បានការសរសើរខ្លាំងៗចំពោះសមត្ថភាពនៃការបកស្រាយចម្រៀងរបស់នាង។
ក្នុងនោះ បេក្ខភាពជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង បានបកស្រាយចម្រៀង «When We Were Young» ពីរោះខ្លាំង ទាក់ចិត្តគណៈកម្មការទាំង ៤ ចុចប៊ូតុងដណ្ដើមយកធ្វើការកូនក្រុមរបស់ខ្លួន។ លើសពីនេះ ដោយសារតែពេញចិត្តខ្លាំងនឹងបេក្ខភាពជនជាតិកូរ៉េរូបនេះ គណៈកម្មការ ណុប ប៉ាយារិទ្ធ បានចុចប៊ូតុង Blocked គណៈកម្មការ ឱក សុគន្ធកញ្ញា ដើម្បីងាយស្រួលដណ្ដើមយកបេក្ខភាពរូបនេះជាកូនក្រុម ធ្វើឱ្យអ្នកនាង ឱក សុគន្ធកញ្ញា ហាក់ខូចចិត្តខ្លាំងដេកននៀលលើឆាកស្ដាយសមត្ថភាពរបស់បេក្ខភាពជនជាតិកូរ៉េរូបនេះផងដែរ។
យ៉ាងណាមិញ មិនត្រឹមតែគណៈកម្មការ ឱក សុគន្ធកញ្ញា ទេដែលបានខូចចិត្តស្ដាយ ប៉ុន្តែងាកទៅមើល គណៈកម្មការ ណុប ប៉ាយារិទ្ធ ដែល បានចុច Block ឱក សុគន្ធកញ្ញា ក៏រូបលោកនៅតែពុំទទួលបានស្រីស្អាតកូរ៉េជាកូនក្រុមឡើយ ដោយបេក្ខភាព ហ៊ូអ៊ីន ហ្វាង បានពេញចិត្តជ្រើសរើសចូលទៅជាកូនក្រុមរបស់ Coach ពេជ្រ សោភា ទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖