ភ្ញាក់ផ្អើល! ត្រីបាឡែនជិត ១០០ ក្បាល ស្រាប់តែឡើងមកផ្តុំគ្នា ខ្លះបានងាប់រដូករណែលពេញទឹក នៅឆ្នេរសមុទ្រអូស្រ្តាលី
ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម ដោយកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ត្រីបាឡែនជាង ១០០ ក្បាល ត្រូវបានគេជឃើញមកផ្តុំគ្នាងាប់ នៅលើឆ្នេរសមុទ្រ Cheynes ប្រទេសអូស្រ្តាលី។
តាមព័ត៌មានបានឱ្យដឹងថា ត្រីបាឡែនប្រមាណ ១០០ ក្បាលនេះ ទើបត្រូវបានគេប្រទះលើកដំបូងនៅឆ្នេរ Cheynes ដោយវាពួកគេបានមកផ្តុំគ្នាយ៉ាងតាន់តាប់ មុននឹងឡើងមកដេកងាប់នៅលើឆ្នេរ ដែលក្នុងនោះគេបានរាយការណ៍ថា មានចំនួនយ៉ាងហោចណាស់ ៥១ ក្បាលបានងាប់។
ប្រតិបត្តិការណ៍ជួយសង្រ្គោះត្រីបាឡែនទាំងនេះ មានអ្នកស្ម័គ្រចិត្តរហូតដល់ទៅ ២៥០ នាក់ និង ក្រុមការងារផ្សេងៗទៀត ដែលមានទៅដោយអ្នកជំនាញខាងពេទ្យសត្វ និង អ្នកជំនាញសត្វក្នុងសមុទ្រ ដោយពួកគេបានសង្រ្គោះត្រីបាឡែនបាន ៤៥ ក្បាល ហើយបានបញ្ជូនពួកវាទៅក្នុងសមុទ្រវិញផងដែរ។
យ៉ាងណាមិញ គេមិនទាន់ដឹងពីមូលហេតុដែលពួកត្រីបាឡែនទាំងនេះមកផ្តុំគ្នាងាប់យ៉ាងនេះនោះទេ តែគេក៏សង្ស័យថា ប្រហែលជាពួកវាកំពុងតែរត់គេចពីសត្វសាហាវក្នុងសមុទ្រ។ ដោយឡែក ករណីបែបនេះ មិនមែនទើបតែកើតឡើងនោះទេ កាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មានត្រីបាឡែនប្រមាណ ២០០ ក្បាល មកផ្តុំគ្នានៅឆ្នេរ Tasmanian ប្រទេសអូទ្រីស ហើយមានតែ ៣៥ ក្បាលប៉ុណ្ណោះដែលមានជីវិត និង ៤៥០ បានផ្តុំគ្នាច្រើនបំផុតក្នុងឆ្នាំ ២០២០ និង ៥០ ក្បាលបានងាប់ នៅកោះមួយកន្លែង នាប្រទេសស្កុតលេន៕