Areum អតីតសមាជិកក្រុម T-ARA ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ក្រោយពីព្យាយាមបញ្ច.ប់ជីវិ-តខ្លួនឯងមិនបានសម្រេច
នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ មានព័ត៌មានដែលធ្វើឱ្យអ្នកគាំទ្រវិស័យ តក់ស្លុតទៀតហើយ គឺ Areum អតីតសមាជិកក្រុមចម្រៀង T-ARA បានព្យាយាមបញ្ចប់ជីវិតខ្លួនឯង ប៉ុន្តែមិនបានសម្រេច ហើយចុងក្រោយត្រូវគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។
តាមព័ត៌មានបានឱ្យដឹងថា ថ្មីៗនេះ នាងហាក់បានជួបប្រទះរឿងរ៉ាវជាច្រើននៅក្នុងជីវិត ជាពិសេសគឺរឿងជីវិតគូ ដោយនាងទើបតែបានទម្លាយពីរូបភាពមួយចំនួន ដែលបង្ហាញនាងត្រូវស្វាមីធ្វើបាប ពេញទៅដោយស្លាកស្នាមនៅលើរាងកាយ។ មិនត្រឹមតែនាងប៉ុណ្ណោះទេ ដែលទទួលរងអំពើហិង្សាពីស្វាមី ក្នុងនោះសូម្បីតែកូនៗរបស់នាងក៏ត្រូវដូចគ្នាដែរ។ លើសពីនេះទៅទៀត នាងក៏ត្រូវគេបន្លំយកឈ្មោះទៅឆបោកអ្នកដទៃទៀតផង ដែលមូលហេតុទាំងអស់នេះហើយ អាចធ្វើឱ្យគេសន្និដ្ឋានថា ប្រហែលជាកត្តាដែលជំរុញឱ្យនាងឈានទៅរកការបញ្ចប់ជីវិតខ្លួនឯងយ៉ាងនេះ។
យ៉ាងណាមិញ អាការៈរបស់នាងយ៉ាងណាក្រោយពីការបញ្ជូនទៅសង្រ្គោះ គឺគេមិនបានទម្លាយឱ្យបានច្បាស់លាស់នោះទេ តែមហាជនអ្នកគាំទ្រក៏មានតែចិត្តអាណិត និងបួងសួងឱ្យនាងបានរួចផុតគ្រោះទាំងឡាយទាំងពួងទៅដោយរលូន៕