ពុ-ទ្ធោ! នារីវ័យក្មេងម្នាក់ខំឡើងផ្ទាំងថ្មដើម្បីថតរូបឃើញស្អាត ចៃដន្យរលកបោកធ្លាក់ចូលសមុទ្រអស់ជីវិតយ៉ាងរន្ធ-/ត់
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នារីវ័យ ១៨ ឆ្នាំម្នាក់នៅឥណ្ឌូនេស៊ី ត្រូវបានរលកសមុទ្របោកធ្លាក់ពីផ្ទាំងថ្មស្លាប់យ៉ាងរន្ធត់ ខណៈពេលរូបនាងកំពុងតែថតរូបលេងជាមួយមិត្តភក្តិ។
តាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ Merlin Septiana បានទៅលេងឆ្នេរសមុទ្រដ៏ល្បីមួយឈ្មោះ Semeti លើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ដោយពេលនោះឃើញផ្ទាំងថ្មស្អាតក៏សម្រេចចិត្តឡើងទៅអង្គុយថតរូបលេងនៅទីនោះ។ យ៉ាងណាមិញ ខណៈកំពុងអង្គុយថត Merlin ក៏ត្រូវបានរលកយ៉ាងធំបោកទាញនាងធ្លាក់ចូលសមុទ្រភ្លាមៗ។
ពលរដ្ឋក្បែរតំបន់បាននាំគ្នាព្យាយាមដើម្បីជួយសង្គ្រោះនាងដែរ ប៉ុន្តែជាអកុសលនាងត្រូវបានលិចបាត់ចូលសមុទ្រក្រោមរលកដ៏ខ្លាំងក្លាទៅហើយ។ សពនារីរងគ្រោះត្រូវបានក្រុមសង្គ្រោះប្រទះឃើញបោកជាប់ផ្ទាំងថ្មនៅវេលាម៉ោង ៥ និង ១៣ នាទីល្ងាចថ្ងៃដដែលនោះ៕