កក្រើក! ព្រះនាងតូច ជេនណា និង អ្នកអង្គម្ចាស់ រស្មីខែមុន្នី នឹងចូលរួមសម្ដែងដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»
នៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏ធំប្រចាំចុងឆ្នាំ ២០២៤ «សាទរកម្ពុជា» នឹងប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេង នៅសួនច្បារមុខព្រះបរមរាជវាំង ក្នុងរាត្រីឆ្លងឆ្នាំថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខ។
ក្នុងនោះដែរ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ក៏បានរៀបចំតុបតែងលម្អទីតាំងប្រារព្ធពិធីជិតរួចរាល់ ១០០ ភាគរយហើយ ដើម្បីត្រៀមពិធីដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណ ៣,០០០នាក់ ដែលក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសប្បាយៗ និង ទស្សនីយភាពសិល្បៈជាច្រើនដើម្បីបង្ហាញជូនមហាជនទស្សនា។
ដោយឡែក ក្រឡេកទៅមើលសិល្បៈទស្សនីយភាពចម្រុះនៅយប់ថ្ងៃឆ្លងឆ្នាំក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនេះវិញ ក៏មានសិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេសជាច្រើនរូបចូលរួម ដោយក្នុងនោះក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តម ជេន ណា និង អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី សម្តែងលើឆាកតន្ត្រីផងដែរ៕