មើលតែអ្នកចូលរួមក៏ញាក់ដែរ ប្រគំតន្ត្រី #iGoPleng 2.0 លេងម៉ាចាស់ដៃ
សប្បាយអស់ទាស់និយាយមែន! ការប្រគំតន្ត្រីរបស់ Pleng #iGoPleng 2.0 កាលពីថ្ងៃទី 22 ខែតុលា បានធ្វើឡើងជាមួយស្រែកហ៊ោរ ឡើងផ្អើលសាលរៀបចំកម្មវិធីតែម្ដង ព្រោះដោយសារមានការសម្ដែងពី តារាចម្រៀងជាតិ និង អន្តរជាតិជាច្រើនដូចជា៖ ឱក សុគន្ធកញ្ញា , G-Devith ,ស៊ូលី ផេង, 4T5 ,ម៉ម ពេជ្ជរិទ្ធ ,តី HENG , La Cima Cartel និងឌីជេអន្តរជាតិ 22 Bullets។ ដោយការប្រគំតន្រ្តីនេះ មានចូលរួមទស្សនាពីទស្សនិកជនទស្សនាច្រើនជាង 1ម៉ឺន 3ពាន់នាក់ទាំងផ្ទាល់ និង តាមការឡាយលើផេក Pleng។
អ្វីដែលកាន់តែធ្វើឱ្យការប្រគំតន្ត្រី IGoPleng 2.0 នេះកាន់តែអស្ចារ្យជាងការប្រគំតន្ត្រីផ្សេងនោះៗគឺថា ដោយសារមានការចូលរួមរបស់តារាកិត្តិយសជាច្រើន ដូចជា៖ ក្រុម VEESA – The Creator (Jennie ,Veasna ,Sopheareach, Bola, Jasmine, MPJ) , អ្នកបង្កើតមាតិការល្បីៗ (Kim Khemra,Kimhong ,Chris Dyna ,Allan, Zamba Tak, Kanhana Sek ,Ang Socheata ,Kim Rachny, Mak Chhunly), និង ក្រុម Burn x Flash , Impunity Cambodia រួមជាមួយ Gamer ល្បីៗដូចជា Seaneang ,Mengly ហើយក៏មានវត្តមានពីតួសម្តែង 3 រូបទៀតក្នុងវីដេអូពាណិជ្ជកម្មថ្មីរបស់ Pleng រួមមាន David, Athika, និង Maneat រួមជាមួយវត្តមាន តារាកិត្តិយសជាច្រើនរូបទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រគំតន្ត្រី #iGoPleng2.០ នេះគឺធ្វើឡើងដើម្បីសម្ពោធមុខមាត់ថ្មីរបស់កម្មវិធីស្តាប់ចម្រៀង Pleng ដែលនឹងត្រូវដាក់អោយអ្នកគាំទ្រទាំងអស់ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ!
កម្រងរូបភាពបន្ថែមពីហ្វេសបុកផ្លូវការរបស់ Pleng: https://www.facebook.com/PlengBySmart ហើយបើចង់ឱ្យ Pleng មានកម្មវិធីប្រគំតន្ត្រីធំៗដូចនេះទៀត កុំភ្លេចចូលរួមស្តាប់ Pleng ទាំងអស់គ្នាណា!