ការអភិវឌ្ឍន៍គភ៌នៅត្រីមាសទី ២ ស្ត្រីកំពុងពពោះដឹងហើយធានាថារំភើបចិត្តខ្លាំង
ត្រីមាសទី ២ សំដៅដល់ការពពោះចាប់ពីសប្តាហ៍ទី ១៣ ដល់សប្តាហ៍ទី ២៧ ។ នៅអំឡុងនេះ ទារកក្នុងផ្ទៃចាប់ផ្តើមលូតលាស់ធំជាងមុន និងខ្លាំងជាងមុន ដែលអាចឱ្យយើងសម្គាល់បានតាមរយៈការរីកទំហំនៃផ្ទៃពោះ។ អ្នកម្តាយទាំងឡាយតែងចង់ដឹងអំពីការអភិវឌ្ឍន៍របស់កូនក្នុងផ្ទៃ ដូច្នេះ «ប្រជាប្រិយ» សូមរៀបរាប់លម្អិតដូចខាងក្រោម។
នៅអំឡុងត្រីមាសទី ២ ក្រៅពីឆ្លុះអេកូអាចមើលឃើញមុខ និង ភេទកូនបណ្តើរៗហើយនោះ ទន្ទឹមគ្នានេះមានការអភិវឌ្ឍន៍មួយចំនួនដែលអ្នកម្តាយដឹងហើយនឹងរំភើបចិត្តផងដែរ។ ជាក់ស្តែង នៅត្រីមាសទី ២ សរីរាង្គរបស់ទារកត្រូវបានអភិវឌ្ឍន៍ពេញលេញ ទារកអាចចាប់ផ្តើមឮសំឡេង និងបឺតយកសារធាតុចិញ្ចឹម។ ទារកចាប់ផ្តើមមានសក់ បន្ទាប់មកចាប់ផ្តើមកម្រើក រួចអភិវឌ្ឍន៍ទៅលើការដេក និងភ្ញាក់ ដែលស្ត្រីពពោះអាចមានអារម្មណ៍សម្គាល់ដឹងដោយខ្លួនឯង។
យោងទៅតាមសមាគម American Pregnancy Association នៅចុងត្រីមាសទី ២ ទារកអាចមានប្រវែង 35.56 ស.ម និងទម្ងន់ប្រមាណ 0.90 គីឡូក្រាម៕
ប្រភព៖ healthline