លោកគ្រូចិនសែម៉ុង ថាប្រពន្ធតែងដាក់លុយឱ្យប្ដីចាយជាញឹកញាប់ ដូចលើករាសីប្ដីឱ្យរកលុយបានកាន់តែស្រួលជាងមុន
លោកគ្រូចិនសែ ម៉ុង ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូបតែងចែករំលែកចំណេះដឹងល្អៗពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ផ្ដល់នូវប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅ។
ថ្មីៗនេះផងដែរ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាពទៅលើការចែករំលែករឿងរ៉ាវអមនុស្សដ៏ល្បី និង បទពិសោធវិធីសែនព្រេនផ្សេងៗ បានចែករំលែកចំណេះដឹងហុងស៊ុយ ដោយបានរំឭកថា ៖ «ប្រពន្ធដែលតែងតែដាក់លុយឱ្យប្ដីចាយជាញឹកញាប់ គឺដូចលើករាសីប្ដីឱ្យរកលុយបានកាន់តែស្រួលជាងមុនៗ»។
បន្ថែមលើសពីនេះ លោកគ្រូក៏បានបញ្ជាក់ទៅលើបុរសជាស្វាមីវិញផងដែរថា ៖ «ប្ដីដែលឱ្យប្រពន្ធដឹងពីចំណូលលុយជាប្រចាំ នោះខ្លួនឯងក៏បានលើករាសីខ្លួនឯងឱ្យមានកិត្តិយស និង មានអំណាចក្នុងការសម្រេចការងារតូចធំបានត្រឹមត្រូវភាគច្រើន»៕