កូនខ្មែរកាត់បរទេស ៣ រូប បង្អួតសម្រស់ក្នុងឈុតប្រពៃណីខ្មែរ សមសួនល្អឯកជាប់ចិត្ត
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជនកំពុងចាប់អារម្មណ៍ចែករំលែកខ្លាំងជាមួយរូបភាពរបស់ ស្រីស្អាត ៣ រូប ដែលសុទ្ធសឹងតែមានប្រជាប្រិយភាពលើបណ្ដាញសង្គម គឺតារាសម្ដែងស្រីកូនកាត់អាល្លឺម៉ង កញ្ញា ម៉ៃយ៉ា, តារាបង្ហាញម៉ូតកូនកាត់បារាំង កញ្ញា Melia Constantin និង កញ្ញា Alicia Khiem កូនខ្មែរកាត់រុស្សុី បានតុបតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងប្រណីតស្រស់ស្អាត។
ក្នុងនោះ ឃើញថាស្រីស្អាតទាំង ៣ រូបនេះ កំពុងតែទទួលបានការសរសើរពីមហាជនជាច្រើនលើបណ្ដាញសង្គម ជាមួយរូបសម្រស់របស់អ្នកទាំងបី ដោយបានតុបតែងខ្លួនស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត បូករួមជាមួយរូបសម្រស់ធម្មជាតិយ៉ាងទាក់ទាញគួរឱ្យស្រឡាញ់របស់ពួកគេ ថតរូបបង្អួតសម្រស់ជាមួយគ្នា មើលទៅស្រស់ស្អាតលេចធ្លោខ្លាំងមិនចាញ់គ្នានោះទេ។
រូបភាពប៉ុន្មានសន្លឹកនេះដែរ មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ ស្រីស្អាតទាំង ៣ រូបនេះ បានធ្វើការស៊ែរ និងបញ្ចេញមតិសរសើរបន្តបន្ទាប់ជាមួយសម្រស់របស់ពួកគេក្នុងឈុតប្រពៃណីខ្មែរដ៏ល្អឯករចនាឡើងយ៉ាងប្រណីតជាប់ចិត្តនេះផងដែរ៕
ប្រភពរូបភាព៖ Hang Embellishment