ក្រោយផ្ទុះរឿងបែកគ្នា ពេលនេះ Best ចេញមុខទម្លាយការពិតថាបែក Tong Tong តាំងពីថ្ងៃចូលឆ្នាំម្ល៉េះ
មួយរយៈហើយដែលឪពុក Best បានចេញមុខទម្លាយជំនួសកូនស្រីជុំវិញរឿងរ៉ាវបែកជាមួយអ្នកកំលោះ Tong Tong រហូតមហាជនស្រឡាំងកាំង ខណៈបានឮសម្តីរបស់ឪពុក Best បោះឡើងថា មូលហេតុដែលកូនស្រីបែកជាមួយអ្នកកំលោះរូបនេះ មិនត្រឹមខាងប្រុសមានស្រីច្រើនទេ តែថែមទាំងគ្មានទំនួលខុសត្រូវជាមនុស្សប្រុសទៀត សូម្បីថ្លៃទឹកភ្លើងក៏មិនចេញ។
ទោះជាឪពុក Best បានចេញមុខទម្លាយហើយយ៉ាងណា តែទីបំផុត Best ដែលជាកូនស្រីបានចេញមុខទម្លាយដោយខ្លួនឯងម្តងនៅក្នុងកម្មវិធី Moddam ដោយនាងបាននិយាយច្បាស់ៗថា នាងបានបែកជាមួយ Tong Tong នៅថ្ងៃចូលឆ្នាំ ហើយពេលនេះនាងក៏មិនទាន់គិតថានឹងទទួលយកអ្នកថ្មីដែរ ព្រោះម្តាយនាងឱ្យសម្រាកសិនមិនឱ្យយកភ្លាមៗនោះទេ។
យ៉ាងណាមិញ មកទល់ពេលនេះបើទោះបីជារឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ ហើយ Best បានចេញមុខទម្លាយហើយក៏ដោយ តែសម្រាប់មហាជននៅតែទន្ទឹងរង់ចាំខាងប្រុសចេញមុខបកស្រាយដដែល ដោយម្នាក់ៗហាក់ចង់ដឹងថា តើការពិតដូចទៅនឹងឪពុកខាងស្រីបាននិយាយដែរឬទេ?៕