Jang Hyuk ចូលវ័យ ៤៦ ឆ្នាំហើយ នៅតែសង្ហាឆក់យកបេះដូងអ្នកគាំទ្រឱ្យលង់ស្នេហ៍
ប្រិយមិត្តតាមដានវិស័យភាពយន្ត K-drama ពិតជាបានស្គាល់មិនខាន លោក Jang Hyuk ដែលជាតារាសម្ដែងប្រុសកូរ៉េខាងត្បូងដ៏មានប្រជាប្រិយភាព ដោយភាគច្រើនលោកត្រូវបានគេស្គាល់ថាដើរជាតួកាច និង ដើរជាតួអង្គបែបកំប្លុកកំប្លែង។
ថ្មីៗនេះដែរ តារាសម្ដែងប្រុសរូបនេះក៏បានបង្ហាញខ្លួនចូលរួមក្នុងការបើកសម្ពោធរឿងភាគថ្មី «Family»របស់ tvN នឹងគ្រោងចាក់បញ្ចាំងនៅខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររឹតតែចាប់អារម្មណ៍ខ្លាំងទៀតនោះ សម្រស់មុខមាត់របស់លោក បើទោះជាពេលនេះលោកមានវ័យ ៤៦ ឆ្នាំហើយក៏ដោយ ប៉ុន្តែបើនិយាយដល់រឿងសម្រស់គឺ Jang Hyuk នៅតែជាប់ឈ្មោះជាតារាប្រុសរូបសង្ហាមួយរូបរបស់ K-drama ទោះបីជាលោកបានរៀបការសាងគ្រួសារព្រមទាំងមានកូន ៣នាក់ហើយក៏ពិតមែន៕