ស្នេហ៍វ័យចំណាស់ផ្អែមដូចទឹកឃ្មុំ ស្វាមី អម្ពរ ទេវី ជូនពរថ្ងៃកំណើតភរិយាយ៉ាងមានន័យបំផុត
មហាជនអ្នកគាំទ្រតារាសម្តែងជើងចាស់ អម្ពរ ទេវី ប្រាកដជាធ្លាប់បានដឹងមកហើយថា ក្រោយចាកចេញទៅរស់នៅក្រៅប្រទេស និង មានចំណងអាពាហ៍ពិពាហ៍លើកទី ២ នោះ តារាសម្តែងល្បីល្បាញរូបនេះធ្លាប់បានបែកបាក់ស្នេហ៍ទី ១ ជាមួយអតីតស្វាមីគឺលោក ពេជ្រ ភារុណ ដោយពួកគេបានបន្សល់ទុកចំណងដៃកូនប្រុសមួយរូប ដែលពេលនេះកំពុងរស់នៅឯក្រៅប្រទេសជាមួយនឹងម្តាយ។
យ៉ាងណាមិញ ចំពោះចំណងស្នេហ៍ទី ២ ជាមួយស្វាមីក្រោយនេះ អ្នកនាង អម្ពរ ទេវី ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ទៀតផងដែរ ដែលពេលនេះនាងបានធំពេញវ័យ និង កំពុងរស់នៅជុំគ្នាយ៉ាងរីករាយ។ លើសពីនោះ បច្ចុប្បន្នអ្នកនាង អម្ពរ ទេវី ក៏បានក្លាយជាលោកយាយរបស់ចៅដំបូងហើយដែរ ក្រោយកូនប្រុសច្បងរបស់អ្នកនាងរៀបការ និង ទទួលបានចំណងកូនប្រុសមួយរូប។
តួយ៉ាង នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបកំណើតរបស់ អ្នកនាង អម្ពរ ទេវី បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះជាមានវ័យចំណាស់មានកូនមានចៅហើយក្តី តែអ្នកនាងត្រូវបានស្វាមីបង្ហោះសារជូនពរយ៉ាងមានន័យ គឺមើលទៅនៅតែផ្អែមល្ហែមមិនចាញ់ក្មេងៗនោះឡើយ។
ក្នុងនោះ អ្នកនាង អម្ពរ ទេវី បានវីដេអូខលទៅស្វាមី ស្របពេលលោកកំពុងធ្វើការដើម្បីនិយាយពាក្យជូនពរថ្ងៃកំណើត ព្រមទាំងបានបង្ហោះរូបភាពអមនឹងសាររៀបរាប់យ៉ាងមានន័យថា ៖ «To the world you may be one person, but to me you are the world. Happy birthday love» ដែលមានអត្ថន័យជាភាសាខ្មែរថា៖ «សម្រាប់ពិភពលោក អូនអាចត្រឹមតែជាមនុស្សម្នាក់ ប៉ុន្តែសម្រាប់បង អូនគឺជាពិភពលោករបស់បង។ រីករាយថ្ងៃកំណើត អូនសម្លាញ់»៕