មនុស្សទៅតែកេរ្តិ៍ឈ្មោះនៅ! កម្រងរូបភាពនៃរឿងល្បីៗរបស់ Richard Ng Yiu-hon មហាជននៅចងចាំមិនភ្លេច
កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ជាដំណឹងដ៏សោកសៅមួយសម្រាប់មហាជនអ្នកគាំទ្រខ្សែភាពយន្តហុងកុងជំនាន់ ៧០-៩០ ដោយតារាជើងចាស់មួយរូបពូកែខាងកំប្លុកកំប្លែង គឺលោក Richard Ng Yiu Hon បានទទួលមរណភាពទៅហើយ ក្នុងវ័យ ៨៣ ឆ្នាំ ដោយរោគាពាធ។
ដំណឹងដ៏ក្រៀមក្រំមួយនេះដែរ បានធ្វើឱ្យអ្នកគាំទ្ររបស់តារាជើងចាស់រូបនេះ មានការតក់ស្លុត និង សោកសៅជាពន់ពេក នៅការបាត់បង់បុគ្គលដ៏មានសមត្ថភាពទេពកោសល្យម្នាក់ ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជន ឱ្យមានភាពរីករាយសើចសប្បាយកន្លងមកនោះ។
គួររំឭកថា តារាសម្ដែងជើងចាស់ Richard Ng បានផ្ទុះប្រជាប្រិយភាពខ្លាំងក្នុងអំឡុងឆ្នាំ ១៩៧០ និង ១៩៨០ ដោយកម្មវិធីទូរទស្សន៍ល្បីៗដែលលោកធ្លាប់បានសម្ដែង និង មហាជនទទួលស្គាល់ខ្លាំងនោះមានដូចជាកម្មវិធី The Hui Brothers, The Private Eyes និង The Pilferers’s Progress ជាដើម។ ចំពោះខ្សែភាពយន្តវិញ កេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីសុសសាយបំផុតរហូតដល់កម្ពុជាទៀតនោះ មានដូចជារឿង Winners and Sinners, Lucky Stars Go Places និង រឿងខ្មោចឆៅ Mr.Vampire III ជាដើម៕
ខាងក្រោមនេះ ជាកម្រងរូបភាពនៃការចងចាំរបស់លោក Richard Ng ក្នុងការសម្ដែងរឿងល្បីៗ៖