ទោះរៀបចំនៅខេត្ត តែមង្គលការលោក ប៉ាន់ ខែមម៉ានូ មានថ្នាក់ដឹកនាំធំៗ និង សិល្បករចូលរួមគគ្រឹកគគ្រេង
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រ និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន បានចូលរួមអបអរសាទរដល់លោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» បានដឹកដៃគូដណ្ដឹងរូបស្រស់ចូលរោងការតាមប្រពៃណី ក្រោយពីបានភ្ជាប់ពាក្យរយៈពេលជាង ៤ ខែកន្លងមក។
ពិធីមង្គលការរបស់តារាប្រុស ប៉ាន់ ខែមម៉ានូ និង ភរិយា បានរៀបចំឡើងយ៉ាងអធិកអធមនៅទីរួមខេត្តតាកែវ ដោយកម្មវិធីមង្គលការបានរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន សូម្បីតែសម្លៀកបំពាក់គ្រងលើកូនប្រុសស្រី ក៏សមសួន ប្រណីត ថ្លៃថ្នូរទៅតាមប្រពៃណីខ្មែរដែរ។
បើទោះជាពិធីមង្គលជ័យបានរៀបចំឡើងនៅខេត្តតាកែវក៏ពិតមែន ប៉ុន្តែថ្ងៃពិសេសរបស់លោក ប៉ាន់ ខែមម៉ានូ និង ភរិយា ទទួលបានកិត្តិយសយ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសចូលរួមច្រើនកុះករ ដោយក្នុងនោះ គេឃើញមានវត្តមានថ្នាក់ដឹកនាំធំៗបានចូលរួមពិធីមង្គលនាពេលព្រឹក។ រីឯពេលល្ងាចវិញ ក៏មានសិល្បករ សិល្បការិនីជាច្រើនបានធ្វើដំណើរពីភ្នំពេញទៅអបអរសាទរថ្ងៃមង្គលជ័យរបស់លោកយ៉ាងអធឹកអធមផងដែរ៕