(វីដេអូ) យាយគេយាយយើង! អាយុ ៨៧ ឆ្នាំ នៅកម្សត់កម្រ ដើរបេះបន្លែលក់មុខរោងចក្រ គ្រាន់ទិញអង្ករហូប
លោកយាយម្នាក់ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok មានការអាណិតអាសូរជាពន់ពេក ខណៈលោកយាយមានព្រះជន្ម ៨៧ ឆ្នាំទៅហើយ នៅមានជីវិតលំបាកលំបិន ប្រឹងប្រែងធ្វើការរកលុយដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងទៀត។
តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Tiktok បានបង្ហាញពីលោកយាយអាយុ ៨៧ ឆ្នាំម្នាក់ឈ្មោះថា លោកយាយ ជឿន រាល់ថ្ងៃត្រូវត្រាំទឹកក្នុងបឹងដើម្បីបេះកញ្ឆែត ត្រកួត និង ស្លឹកអំពិល យកទៅលក់នៅមុខរោកចក្រ ដើម្បីបានលុយខ្លះទុកគ្រាន់ទិញអង្ករហូប។
បើតាមប្រសាសន៍លោកយាយបានឱ្យដឹងថា លោកយាយក៏មានកូនដែរ គ្រាន់តែពួកគេមានជីវភាពក្រលំបាកជាងលោកយាយទៅទៀត ដូច្នេះហើយទើបលោកយាយត្រូវប្រឹងដើរបេះបន្លែលក់ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង។ លោកយាយបន្តថា កាលស្វាមីលោកយាយនៅរស់ គ្រាន់ជួយគ្នាដើរបេះបន្លែបាន ២ យាយតា ដល់ពេលលោកតាចែកឋាន លោកយាយក៏តស៊ូដើរបេះបន្លែលក់ម្នាក់ឯងដូចសព្វថ្ងៃ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖