គួរប្រយ័ត្នខ្លះក៏ល្អ! អ្នកគ្រូណាលី ប្រាប់ថា អ្នកធ្វើការអាចមានជម្លេ-ាះជាមួយគ្នា ឬមានបញ្ហានៅកន្លែងធ្វើការ ពីឥលូវដល់ដើមខែតុលា
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ តាមរយៈផេកហុងស៊ុយបែបវិទ្យាសាស្រ្តរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui បានចែករំលែកពីចំណេះដឹងហុងស៊ុយ អំពីការឆុងការងារ ដែលអាចនឹងកើតឡើង នៅក្នុងខែរកានេះ ជាខែដែលគេចាប់រាប់គិតពីថ្ងៃទី ០៧ ខែកញ្ញា រហូតដល់ថ្ងៃទី ០៧ ខែតុលា។
តាមប្រភពបានបញ្ជាក់ឱ្យដឹងថា សម្រាប់ខែរកានេះ បងប្អូនដែលកើតនៅក្នុងខែថោះ (ខែថោះ រាប់គិតចាប់ពីថ្ងៃទី ០៤ ខែមីនា ដល់ ០៤ ខែមេសា) គឺឆុងការងារ ដែលតម្រូវឱ្យប្រុងប្រយ័ត្នក្នុងការមានបញ្ហាជម្លោះពាក្យសម្តីជាមួយមិត្តរួមការងារ ឬ មានបញ្ហានៅក្នុងកន្លែងការងារជាដើម៕