មិនទាន់ចប់ទេ! មហាជនសង្ស័យ Hailey ឌឺដងឱ្យ Selena ទៀតហើយ ក្រោយឃើញទង្វើមួយរបស់នាងលើ IG
មួយរយៈក្រោយនេះ ជម្លោះរវាងតារាស្រី Hailey និង Selena ហាក់កាន់តែក្តៅគគុក មិនឱ្យស្ងាត់បណ្តាញសង្គមឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍តាមដាន។
យ៉ាងណាមិញ ជម្លោះមួយនេះនៅមិនទាន់ចប់ស្ងាត់បាត់នោះទេ ខណៈថ្មីៗនេះគេកំពុងសង្ស័យថា Hailey បានឌឺដងទៅកាន់ Selena ជាថ្មីទៀតហើយ។ ក្នុងនោះ Hailey ផុសរូបភាពមួយនៅក្នុង IG ផ្លូវការរបស់ខ្លួន ដែលជារូបភាពរបស់នាងកាលនៅពីក្មេង ព្រមជាមួយនឹង Caption ថា «ឱបក្មេងស្រីម្នាក់នេះឱ្យណែនមក»។
រូបភាពជាមួយនឹង Caption របស់នាងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រជាច្រើន គិតថានាងហាក់ចង់ឌឺដងទៅកាន់រូបភាពកាលពីក្មេងរបស់ Selena មួយ ដែលនាងធ្លាប់ផុស ព្រមជាមួយនឹងថា «Dear Younger Me អ្នកកុំខ្លាចក្នុងការសុំជំនួយឱ្យសោះ»។ រឿងរ៉ាវមួយនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររបស់ Selena ជាច្រើនកើតការមិនពេញចិត្ត ព្រោះគេគិតថា Hailey មិនចេះចប់ចេះហើយ នាងមើលទៅហាក់មានរឿងថ្មីៗ ឌឺដងដៀមដាមទៅកាន់ Selena ជានិច្ច៕