(វីដេអូ) បវរកញ្ញាគុណភាព! ភឹម ស្រីនោ នៅតែលេចធ្លោ ពេលនេះក្លាយជាគណៈកម្មការពិសេស Miss Grand នៅថៃ
បវរកញ្ញាដ៏មានប្រជាប្រិយភាព ភឹម ស្រីនោ Miss Grand Cambodia 2023 មកដល់ពេលនេះ នាងនៅតែជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែល ដោយអ្នកគាំទ្រនៅតែបន្តតាមដានគាំទ្រដល់រូបនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬកម្មវិធីផ្សេងៗ។
ជាក់ស្ដែង ថ្មីៗនេះ បវរកញ្ញា ភឹម ស្រីនោ បានធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ខ្លាំង ដ្បិតតែបានផ្ទេរមកុដមួយរយៈធំហើយមែន ប៉ុន្តែនាងនៅតែទទួលបានការអញ្ជើញពីកម្មវិធីធំៗនៅក្រៅប្រទេស ដែលថ្មីៗនេះគេបានឃើញវត្តមានរបស់នាងជាគណៈកម្មការពិសេសក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ Miss Grand Nakhon Phanom នៅឯប្រទេសថៃ។
ចំពោះវត្តមានក្នុងកម្មវិធីប្រកួតបវរកញ្ញាលើទឹកដីប្រទេសថៃនេះដែរ ភឹម ស្រីនោ កំពុងទទួលបានការសរសើរខ្លាំងពីអ្នកគាំទ្រជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោរបស់នាង ដែលបង្ហាញខ្លួនក្នុងនាមជាគណៈកម្មការមួយរូបពេញដោយកិត្តិយស៕