យប់មិញ ប៉ែន ចំរុង ធ្វើកម្មវិធីបង្កក់កូនស្រីធំដុំអស់ទាស់ អញ្ជើញសុទ្ធតែអ្នកសិល្បៈល្បីៗចូលរួម
ពិធីករល្បីឈ្មោះ លោក ប៉ែន ចំរុង និង ភរិយាបណ្ដូលចិត្តបានរៀបចំកម្មវិធីខួបកំណើតកូនស្រីច្បង និង ពិធីបង្កក់កូនស្រីទី ២ របស់ពួកគេយ៉ាងធំគគ្រឹកគគ្រេង នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ដោយនៅពេលព្រឹកមានពិធីសូត្រមន្តតាមប្រពៃណី និង ពេលល្ងាចមានពិធីជប់លៀងដ៏ធំ។
កម្មវិធីខួបកំណើត និង បង្កក់កូនស្រីនេះដែរ លោក ប៉ែន ចំរុង បានរៀបចំធំដុំមិនធម្មតាទេ ដោយគេឃើញមានអញ្ជើញសិល្បករ-ការិនីទាំងជើងចាស់ និង សម័យថ្មី ពិធីករ តារាចម្រៀង តារាសម្ដែង នាំគ្នាចូលរួមក្នុងពិធីជប់លៀងពេលល្ងាចយ៉ាងច្រើនកុះករ ប្រៀបដូចជាពិធីមង្គលការមួយអ៊ីចឹង។
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការជូនពរពីភ្ញៀវកិត្តិយសក្មេងចាស់ប្រុសស្រី ហើយតាមរយៈនោះ ក៏បង្ហាញឱ្យឃើញពីសុភមង្គលដ៏ពេញបរិបូរក្នុងរង្វង់គ្រួសាររបស់ពិធីកររូបនេះផងដែរ។ សូមទស្សនាទិដ្ឋភាពខាងក្រោម ៖