ប្រយ័ត្នបន្តិចក៏ល្អ! នារីម្នាក់ ៣ ខែ ធ្លាក់ខ្លួនឈឺផ្ទួនៗដល់ទៅ ៤ ដង ដល់រកមូលហេតុឃើញ គឺមកពីដបដាក់ទឹកផឹក
ថ្មីៗនេះ នារីជនជាតិអាមេរិកវ័យ ១៩ ឆ្នាំម្នាក់ បានទម្លាយរឿងរ៉ាវការធ្លាក់ខ្លួនឈឺផ្ទួនៗគ្នារបស់ខ្លួន ដែលមូលហេតុពិតគឺមកពីការមិនសម្អាតបំពង់ដាក់ទឹក។
នាងាបានរៀបរាប់តាមរយៈឃ្លីបវីដេអូ នៅតាមបណ្តាញ TikTok ថា កាលពីខែសីហា ឆ្នាំ ២០២៣ កន្លងទៅ នាងមានការឡើងកម្តៅតិចតួច តែក្នុងរយៈពេលមួយសប្តាហ៍វាមិនបាត់ទៅសោះ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ។ ខាងពេទ្យបានពិនិត្យឃើញថា នាងមានជំងឺរលាកទងសួត ហើយថែមទាំងរលាកច្រមុះថែមទៀត ដោយសារតែការអាលែហ្ស៊ី ដែលធ្វើឱ្យនាងត្រូវចេញចូលមន្ទីរពេទ្យដល់ទៅ ៤ ដង ក្នុងរយៈពេលមិនប៉ុន្មានសប្តាហ៍។
យ៉ាងណាមិញ ក្រោយមកនាងក៏ចាប់ផ្តើមពិនិត្យបំពង់ដាក់ទឹករបស់ខ្លួន ទើបដឹងថានេះប្រហែលជាមូលហេតុដែលធ្វើឱ្យនាងឈឺ ព្រោះដបមួយនេះ គម្របរបស់វាប្រឡាក់កាន់ទៅដោយស្នាមក្អែលស្នាមដី ដែលសុទ្ធតែជាប្រភពនៃមេរោគ។ ក្រោយពីនាងបានសម្អាតបំពង់មួយនេះមក អាការជំងឺរបស់នាងក៏បានសះស្បើយគួរឱ្យកត់សម្គាល់៕