(វីដេអូ) អ្នកគាំទ្រអៀនរមួលខ្លួន ពេលឃើញសកម្មភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Melia ថតប្លង់ស្និទ្ធស្នាលបែប GL
និយាយបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង តារាស្រី Melia សុទ្ធសឹងជាស្រីស្អាតជាទីចាប់អារម្មណ៍របស់មហាជនអ្នកគាំទ្រ ដែលបច្ចុប្បន្នពួកគេកំពុងក្ដោបបានទីផ្សារសិល្បៈខ្លាំងមិនធម្មតា ទាំងវិស័យភាពយន្ត និង តំណាងឱ្យផលិតផលផ្សេងៗ។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះស្រីស្អាតទាំងពីររូបនេះ ខណៈបានឃើញសកម្មភាពរបស់អ្នកទាំងពីរថតជាមួយគ្នាជាលើកដំបូង។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Melia បានបង្ហាញសកម្មភាពថតវីដេអូយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា បែបញ៉ែញោះគ្នាយ៉ាងគួរឱ្យស្រឡាញ់ ប៉ុន្តែក៏ពុំទាន់ដឹងច្បាស់ថាអ្នកទាំងពីរនឹងមានអ្វីថ្មីជាមួយគ្នាសម្រាប់មហាជននៅឡើយ ដោយគ្រាន់តែបញ្ចេញសកម្មភាពយ៉ាងស៊ីអារម្មណ៍នេះឡើង ធ្វើឱ្យអ្នកគាំទ្ររំភើបអៀនជំនួស។
វីដេអូសកម្មភាពរបស់ស្រីស្អាត Melia និង បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍កាត់តចែករំលែកខ្លាំង និង ភ្ជាប់ជាមួយពាក្យពេចន៍សរសើរពីរូបសម្រស់ដ៏សក្តិសមរបស់អ្នកទាំងពីរ ថែមទាំងមានមតិជាច្រើនចង់ឱ្យអ្នកទាំងពីរថតភាពយន្តប្រភេទ GL ស្រីស្រឡាញ់ស្រីជាមួយគ្នាទៀតផង៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖