ត្រៀមសប្បាយឱ្យណាណី! ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានទូកប្រណាំងសរុបជាង ៣០០ ទូក និង ៣៣ ប្រទីប
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងឆ្នាំ ២០២៤ នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
កៀកនឹងថ្ងៃខែដែលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ខិតជិតមកដល់ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ នាយកដ្ឋានព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងមានទូកចូលរួមប្រណាំងសរុបជាង ៣០០ ទូក និង ប្រទីបចំនួន ៣៣ ប្រទីប។
តាមរយៈតួលេខនេះបានឱ្យដឹងថា នៅក្នុងឆ្នាំនេះ ចំនួនប្រទីបហក់ឡើងលើសកាលពីឆ្នាំទៅចំនួន ៣ ប្រទីប ដែលកាលពីឆ្នាំ ២០២៣ កន្លងទៅ មានប្រទីបចំនួន ៣០ បានបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ នាយកដ្ឋានព័ត៌មាន