លាក់ទុកក្នុងចិត្តយូរ ពេលនេះ Gunnapat ស្រាប់តែសារភាពថាពេញចិត្ត Bella ពេញៗមាត់
តាំងពីប្រកាសផ្តាច់ទំនាក់ទំនងជាមួយអតីតស្នេហ៍ចាស់មក ជារឿយៗតារាស្រី Bella Ranee ហាក់ត្រូវបានមហាជនផ្គូផ្គងជាមួយតារាប្រុសមិនតិចនាក់នោះទេនៅក្នុងពិភពសិល្បៈថៃ ព្រោះគ្រប់គ្នាចង់ឃើញនាងមានជីវិតស្នេហ៍ដែលផ្អែមល្ហែមម្តងទៀត។
អ្វីដែលមហាជនភ្ញាក់ផ្អើលជាទីបំផុតនោះគឺ ក្រោយមហាជនចាប់គូឱ្យតារាសម្តែងប្រុសវ័យក្មេងជាច្រើនមក ស្រាប់តែថ្មីៗនេះមានតារាប្រុស Gunnapat ចេញមកបង្ហាញអារម្មណ៍ដែលមានចំពោះតារាស្រី Bella Ranee ដោយឥតលាក់លៀម ឡើងផ្អើលអស់អ្នកគាំទ្រនោះ។
ក្នុងនោះ តារាប្រុសរូបនេះបានបង្ហោះរូបជាមួយតារាស្រី Bella Ranee ដោយភ្ជាប់ជាមួយខេបសិន ហាក់បង្ហាញពីអារម្មណ៍សារភាពចំពោះតារាស្រី Bella Ranee ដោយមិនលាក់ទុកក្នុងចិត្តថា ៖ «ខ្ញុំពេញចិត្តនាង»។ ក្រោយការបង្ហាញអារម្មណ៍បែបនេះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ស្រឡាំងកាំងយ៉ាងខ្លាំង ជាមួយគ្នានោះក៏មានក៏បញ្ចេញមតិព្រោងព្រាតផងដែរ៕