ទៅវិហារបួងសួង តែឃើញដៃប្រលាក់ចង់រកកន្លែងលាង ដើររកឡើងវិលមុខអត់ឃើញ ដល់ពេលឃើញគឺនៅលើដំបូល
ថ្មីៗ វីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម TikTok កំពុងធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើនផ្ទុះសំណើចជាខ្លាំង និងនាំគ្នាចែករំលែកបន្តព្រោងព្រាត។
វីដេអូនោះដែរ ត្រូវបានបង្ហោះដោយគណនីមួយឈ្មោះ @zorrokott ដែលជាវីដេអូបង្ហាញពីសកម្មភាពរបស់លោក ឈៀងចូលព្រះវិហារ (បែបសាសនាអ៊ីស្លាម) ដើម្បីធ្វើការបូងសួង។ ពេលនោះដែរ លោកបានស្វែងរកកន្លែងដើម្បីលាងដៃ ប៉ុន្តែស្វែងរកគ្រប់កន្លែងក្នុងវិហារ គឺមិនបានឃើញនោះឡើយ ប៉ុន្តែបើជារកឃើញនៅទីតាំងមួយដែលនឹកស្មានមិនដល់ទៅវិញ។
ថ្លែងប្រាប់សារព័ត៌មាន World Of Buzz បុរសសញ្ជាតិម៉ាឡេស៊ីរូបនោះ បានរៀបរាប់ថា លោកឃើញដៃរបស់លោកកខ្វក់ ក៏ចង់រកឡាប៉ូដើម្បីលាងសម្អាត ប៉ុន្តែដើររកគ្រប់កន្លែង តាំងពីជាន់លើ ជាន់ក្រោម នៅតែរកមិនឃើញសោះ។ យ៉ាងណាមិញ ខណៈអស់ចិត្តប្រុងដើរចុះជណ្ដើរមកក្រោមវិញ គាត់ក៏ក្រលៀសភ្នែកទៅឃើញកន្លែងលាងដៃ ត្រូវបានគេធ្វើនៅលើដំបូល។
ចំពោះមូលហេតុដែលគេធ្វើកន្លែងលាងដៃនៅលើដំបូលនេះ គឺមិនមាននរណាដឹងនោះឡើយ ហើយក្រោយឃើញបែបនេះ បុរសរូបនោះក៏ហាក់ហួសចិត្តនិយាយមិនចេញដូចគ្នា៕