ជិតដល់បុណ្យពិសាខបូជាហើយ! តស់មករៀនបត់ស្រទាប់ផ្កាឈូកខ្មែរ ទុកថ្វាយព្រះតាមរបៀបងាយៗប៉ុន្មានម៉ូដនេះ!
ផ្កាឈូក នៅក្នុងសង្គមខ្មែរត្រូវបានគេសម្គាល់ថាជាផ្កាសម្រាប់ថ្វាយព្រះ តែងលម្អ និង បម្រើនៅក្នុងពិធីផ្សេងៗជាច្រើន ដែលរបៀបនៃការបត់លម្អរបស់វា មានលក្ខណៈសិល្បៈខុសៗប្លែកពីគ្នាគួរឱ្យចាប់អារម្មណ៍។
ថ្មីៗនេះផងដែរ តាមរយៈគណនីផ្លូវការ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានចែករំលែកនូវវិធីបត់ផ្កាឈូកខ្មែរជាច្រើនរបៀប ដែលប្រិយមិត្តអាចសាករៀនសូត្របត់តាមបាន ដែលមានដូចជា ៖
១. បត់បែបផ្កាអញ្ជ័ន
២. បត់រាងជាកន្ទុយក្ងោក
៣. បត់បែបផ្កាថ្កុល
៤. បត់ផ្កាឈូកជាកញ្ចុំ
៥. បត់បែបសម្បុកឃ្មុំ
៦. បត់បែបត្រយ៉ូងចេក
៧. បត់បែបបទុមក្រពុំ
៨. បត់បែបផ្កាចក
៩. បត់បែបផ្ការំដួល
១០. បត់បែបផ្កាកុលាបចំហៀង
១១. បត់បែបផ្កាឈូករីក
១២. បត់បែបផ្កាព្រលិត
១៣. បត់បែបផ្កាឆត្ររួត
១៤. បត់បែបបាយសីចម្រុះ
១៥. បត់បែបកង្ហារ