បង្ហាញមុខសិស្សស្រីប្រឡងបាក់ឌុប បាននិទ្ទេស A គ្រប់មុខវិជ្ជា នៅភ្នំពេញ មកពីសាលាអន្តរជាតិប៊ែលធី
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល។
ចំពោះលទ្ធផលប្រឡង នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គេសង្កេតឃើញមានបេក្ខភាពប្រឡងបាក់ឌុបចំនួនពីររូប នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលបានលទ្ធផលនិទ្ទេស A គ្រប់មុខវិជ្ជាទាំងអស់ កំពុងទទួលបានការកោតសរសើរ និង អបអរសាទរយ៉ាងច្រើនពីមហាជន។
ក្នុងចំណោមបេក្ខជនទាំង ២ រូប គឺមានបេក្ខភាពភេទស្រីមួយរូប មានឈ្មោះ ចាន់ ឈុងបួយ ភេទស្រី មកពីវិទ្យាល័យប៊ែលធីអន្តរជាតិទី ១០ កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៦ មណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុតរ៉ានីផ្សាដើមថ្កូវ ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា៕