ថ្មីៗនេះ មានរឿងរ៉ាវរបស់នារីជនជាតិថៃម្នាក់ដែលនៅប្រទសន័រវេស បានថតវីដេអូផ្តែផ្តាទៅអ្នកម្តាយជាទីស្រឡាញ់ ដោយគិតថាខ្លួននឹងមិនរស់ ក្រោយពីបានជួបព្យុះខណៈនៅលើទូកកណ្តាលសមុទ្រ។
តាមព័ត៌មានបានឱ្យដឹងថា មានព្យុះបានបក់ចូលភ្លាមៗទៅកាន់ទីក្រុងដែលនាងរស់នៅ ខណៈនាងកំពុងតែនៅលើទូក។ នាងមានការភិតភ័យខ្លាំងណាស់ ព្រោះខាងអាជ្ញាធរមិនឱ្យទូករបស់នាងចូលចតឡើយ ហើយនាងក៏បានថតវីដេអូផ្តែផ្តាំទៅកាន់អ្នកម្តាយទុកឱ្យហើយ ដោយសារតែគិតថានាងនឹងមិនរស់នោះទេ។
វីដេអូរបស់នាងបានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមមានការរំជួលចិត្តខ្លាំងណាស់ ហើយម្នាក់ៗក៏បានលើកទឹកចិត្ត និង នាំគ្នាបន់ស្រន់ឱ្យនាងរួចផុតពីគ្រោះថ្នាក់នេះដែរ។ យ៉ាងណាមិញ ជាសំណាងល្អនាងក៏ត្រូវបានខាងអាជ្ញាធរជួយសង្រ្គោះបានសម្រេច ដែលធ្វើឱ្យអ្នកម្តាយ និង មហាជនទាំងឡាយនាំគ្នាធូរទ្រូងតែម្តង៕
ប្រភព៖ Khaosod