ថៃ ថាខ្មែរអត់សប្បាយចិត្តទេ ពេលខ្លួនដកគុនខ្មែរចេញពីស៊ីហ្គេម ២០២៥ ហើយដាក់ Muay Thai ចូលវិញ
កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ថៃបានប្រកាសដកកីឡាគុនខ្មែរចេញ ដោយដាក់ Muay Thai ចូលមកវិញសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ថៃជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៥។
ក្នុងនោះសារព័ត៌មាន Thairath របស់ថៃ បានធ្វើការចុះផ្សាយបន្ថែមថា ៖ «អ្នកគាំទ្រខ្មែរ នាំគ្នាបញ្ចេញមតិមិនសប្បាយចិត្តពេលដឹងថាថៃធ្វើការដកគុនខ្មែរចេញ ហើយដាក់ Muay Thai ចូលជំនួសវិញ»។
ដោយក្នុងខ្លឹមសារនៃការចុះផ្សាយបានរៀបរាប់ថា ៖ «អ្នកគាំទ្រខ្មែរ នាំគ្នាសម្រុកបញ្ចេញមតិមិនពេញចិត្ត បន្ទាប់ពីថៃយក Muay Thai តែមិនយកគុនខ្មែរចូលស៊ីហ្គេម ២០២៥ ធ្វើឱ្យមានការខកចិត្តខ្លាំង។ ហេតុនេះធ្វើឱ្យអ្នកគាំទ្រខ្មែរជាច្រើនផ្ទុះកំហឹងពេញបណ្ដាញសង្គម ហើយភាគច្រើនសុទ្ធសឹងតែទាមទារចង់ឱ្យដាក់គុនខ្មែរក្នុងការប្រកួតបន្តទៀត។ ដោយមានការស្រង់ការបញ្ចេញមតិមួយចំនួនថា៖
– ដកចេញទៅ ប្រទេសខ្មែរមិនដែលទៅបោក ទៅទាត់ធាក់អ្នកណាពេលចាញ់ទេ
– ២ ឆ្នាំទៀតយូរសែនយូរ ជាដើម
ហើយក៏មានអ្នកខ្លះនាំគ្នាយករូបថតកីឡាករបាល់ទាត់ថៃ វាយគ្នាជាមួយឥណ្ឌូនេស៊ីមកបង្ហោះបញ្ឈឺយ៉ាងហួសចិត្ត»៕