នៅឡាវ! ជនបរទេសចំនួន ៦ នាក់ បានពុលស្រា-សស្ល-ា.//ប់បន្តបន្ទាប់ បង្កការភ្ញាក់ផ្អើលខ្លាំង
ថ្មីនេះ មានករណីពុលស្រាមួយនៅក្នុងប្រទេសឡាវ ដែលបានបណ្តាលឱ្យជនបរទេសចំនួន ៦ នាក់បានបាត់បង់ជីវិតបន្តបន្ទាប់គ្នា ដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មហាជន។
តាមព័ត៌មានបានឱ្យដឹងថា ជនបរទេសទាំង ៦ នាក់នេះ មាន ២ នាក់ជាជនជាតិដាណឺម៉ាក, ១ នាក់ជាជនជាតិអាមេរិក, ១ នាក់ទៀតជាជនជាតិអង់គ្លេស និង ២ នាក់ទៀតជាជនជាតិអូស្រ្តាលី។ ពួកគេជាអ្នកទេសចរដែលបានមកលេង និងស្នាក់នៅក្នុងស្រុក របស់ប្រទេសឡាវ ហើយបានផឹកស្រាសនៅក្នុងតំបន់នេះ រួចក៏ចាប់ផ្តើមមានអាការៈពុលម្តងម្នាក់ៗ។ ពួកគេត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីអាជ្ញាធររបស់ឡាវ ប៉ុន្តែជាអកុសលក៏បានបាត់បង់ជីវិតម្តងម្នាក់ៗជាបន្តបន្ទាប់។
យ៉ាងណាមិញ ខាងរដ្ឋាភិបាលប្រទេសឡាវបានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ ហើយក៏កំពុងតែសហការជាមួយនឹងអាជ្ញាធរពីប្រទេសកំណើតរបស់ជនរងគ្រោះ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះបន្តទៀតផងដែរ៕
ប្រភព៖ Khaosod