Mr Beast លេងមែនទែន ធ្វើ Challenge ដេកនៅក្នុងមឈូសបិទជិត ក្រោមដីរហូតដល់ទៅ ៧ ថ្ងៃ
ថ្មីៗនេះ កំពូល Youtuber អ្នកធ្វើ Content ប្លែកៗ បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ដោយលើកនេះ លោកបានមកធ្វើ Challenge ខ្លួនឯងប្រើប្រាស់ជីវិតនៅក្នុងមឈូសនៅកប់ក្រោមដីចំនួន ៧ ថ្ងៃតែម្តង។
ក្នុងនោះ សម្រាប់ការនៅក្នុងមឈូសនេះ លោកបានត្រៀមអាហារមានដូចជានំ ទឹក និង ចេក សម្រាប់បំពេញកម្លាំងបន្ថែម ព្រមជាមួយនឹងឧបករណ៍សម្រាប់ជំនួយដង្ហើមផងដែរ ឯក្រុមការងារក៏បានចាំទាក់ទងតាមអេកូមនៅខាងក្រៅមិនទៅណាឡើយ។
Mr Beast បានព្យាយាមដេករហូតនៅក្នុងមឈូសនេះ ព្រោះមិនចង់គិតច្រើន តែដល់ថ្ងៃទី ៤ ទី ៥ លោកក៏ចាប់ផ្តើមមានអាការធុញទ្រាន់ ព្រមទាំងគ្មានកម្លាំងកំហែងឡើយ សូម្បីតែកម្លាំងមកហូបអាហារ។ រហូតដល់ថ្ងៃទី ៦ លោកក៏មិនបានឆ្លើយតបជាមួយនឹងក្រុមកាងារទៀតឡើយ ព្រោះចង់ចេញពីទីនេះមួយទំហឹងទៅហើយ តែក្រុមកាងារក៏ចេះតែនាំគ្នាបន្លប់ចុះឡើងៗ រហូតដល់លោកនៅសម្រេចបានដល់ថ្ងៃទី ៧។
យ៉ាងណាមិញ ចុងក្រោយ Mr Beast ក៏បានសម្រេច Challenge របស់ខ្លួន តែនៅពេលចេញពីមឈូសមកវិញ លោកហាក់មានការអស់កម្លាំងកំហែង តែយ៉ាងណាក៏ដោយ លោក និង ក្រុមការងារពិតជាសប្បាយចិត្តជាមួយនឹងការសម្រេច Challenge នេះណាស់៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖