ពេលគេសួរថា មានអារម្មណ៍ម៉េចបានមានកូន ស្រាប់តែ Hyun Bin ឆ្លើយតបយ៉ាងភ្ញាក់ផ្អើល
នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ នេះ តារាសម្ដែង Hwang Jung Min តារាសម្ដែង Kang Ki Young និង ប៉ាៗសង្ហា Hyun Bin បានលេចវត្តមានក្នុងកម្មវិធី Entertainment Live របស់ស្ថានីយ៍ទូរទស្សន៍ KBS2 សម្រាប់ធ្វើការផ្ដល់បទសម្ភាសនៃការបញ្ចាំងភាពយន្តថ្មីរឿង «Bargin»។
ក្នុងនោះផងដែរ បណ្ដាអ្នកសារព័ត៌មានជាច្រើនបានសួរទៅកាន់លោកប៉ាសង្ហា ដែលទើបតែទទួលបានបុត្រាមួយជាគ្រាប់ពេជ្រថា បន្ទាប់ពីថែមសមាជិកបានម្នាក់ទៀតអ៊ីចឹង តើលោកមានអារម្មណ៍បែបណាដែរ ហើយមានភាពមមាញឹកខុសប្លែកពីមុនដូចម្ដេចខ្លះដែរ?
ជាដំបូង Hyun Bin បានលើកឡើងថា៖ «នាពេលបច្ចុប្បន្ន លោកមានអារម្មណ៍ថាស្មារបស់គាត់កាន់តែធ្ងន់គួរឱ្យកត់សម្គាល់ក្នុងនាមជាមេគ្រួសារ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្ហាញពីរូបភាពល្អរបស់ខ្លួន ក្នុងនាមជាឪពុកដ៏អស្ចារ្យមួយរូប និង ជាតារាសម្ដែងដ៏ល្អម្នាក់»៕